Wednesday, January 28, 2026
Homeព័ត៌មានជាតិចំណងស្នេហ៍ម៉ូលីកា និងលោកឆានុន ត្រូវបញ្ចប់ពេលនេះហើយមែនទេ?

ចំណងស្នេហ៍ម៉ូលីកា និងលោកឆានុន ត្រូវបញ្ចប់ពេលនេះហើយមែនទេ?

មង្គលការរបស់អតីតតារាចម្រៀងផលិតកម្ម Rock កញ្ញាម៉ូលីកា និងលោកហុង មានុន ហៅឆានុន ដែលគ្រោងធ្វើនៅឆ្នាំ២០២០ ឬ២០២១នេះ អាចជួបបញ្ហាធំហើយ ព្រោះពេលនេះ ម៉ូលីកា បានបង្ហាញសារហាក់ចង់បញ្ជាក់ថា ចំណងស្នេហានាងនិងសង្សារ កំពុងតែជួបរឿងប្រេះឆា។

ម៉ូលីកា បានសម្រក់ទឹកនេត្រាតែម្នាក់ឯង ហើយនាងបានសរសេរសារប្លែកៗ ដែលមើលទៅដូចជាលោកឆានុន កំពុងមានសង្សារថ្មីទៀត។

ម៉ូលីកា បញ្ចេញសារថា ”កុំឲ្យខ្ញុំឃើញមុខអ្នកទៀត, អ្នកហ៊ានណាស់ ហ៊ានក្បត់ខ្ញុំ ហ៊ានលួចមានស្រី ហ៊ានលាក់បាំងរហូត ហ៊ានបំផ្លាញសេចក្ដីទុកចិត្តរបស់ខ្ញុំ “។

ក្រោយមកនាងបន្ថែមសារហាក់ដូចជាមិនព្រមទទួលការកសុំទោសពីគូស្នេហ៍ឡើយ ដូចជាឃ្លាថា ”បើពាក្យសុំទោសបានផល ម្ល៉េះគេមិនបង្កើតច្បាប់ទេ ដូចគ្នាបើសិនជាយើងនៅតែចិត្តទន់ចំពោះពាក្យសុំទោសរបស់មនុស្សដែលធ្វើរឿងហួសហេតុ ដាក់យើងរួចទៅហើយ វាស្មើនឹងយើងជាមនុស្សល្ងង់ ភាពល្ងង់អាចកើតឡើងនៅពេលដែលយើងឲ្យមនោសញ្ចេតនាអូសយើងបានងាយៗ ចេះឈឺចាប់ ចេះកាត់ចោល ហើយសួរខ្លួនឯងព្រោះពាក្យថាលើកលែង តើយើងទទួលបានអ្វីខ្លះ?”។

ក្រៅពីសារប្លែកៗខាងលើនេះ គេឃើញម៉ូលីកា ហាក់តុកស៊ិកខ្លាំង ដូចជានាងចូលក្លឹប ហើយឡាយវីដេអូបង្ហួរទឹកភ្នែកតែម្នាក់ឯងទៀតផង ដែលធ្វើឲ្យអ្នកស្គាល់នាងចាត់ទុកថា អតីតតារាចម្រៀងផលិតកម្ម Rock និងជាថៅកែហាង ”ម៉ូលីកា ខូស្មិកទិក” រូបនេះ កំពុងមានវិបត្តិស្នេហាមែន។

ប៉ុន្ដែអ្នកយកព័ត៌មានយើងព្យាយាមទាក់ទងតាមទូរស័ព្ទ និងឆាតតាមហ្វេសប៊ុកទៅម៉ូលីកា ជាច្រើនលើក ប៉ុន្តែនាងមិនលើកទូរស័ព្ទ ឬឆ្លើយតបសំណួរតាមឆាតឡើយ។

ម៉ូលីកា បានភ្ជាប់ស្នេហ៍ជាមួយលោកឆានុន ជាង៣ឆ្នាំ ដោយធ្លាប់មានប្រវត្តិកម្សត់កម្រជាមួយគ្នា ដូចជាពួកគេផ្ដើមពីទុនតែ៣០០ដុល្លារ រកស៊ីលក់ជើងមាន់តាម Online ទើបឈានមកបើកហាង Cosmetic ដែលចំណាយលុយដល់ទៅ១០ម៉ឺនដុល្លារ និងមុននេះទើបទិញរថយន្ដទំនើប Lexus Rx450h តម្លៃជាង៧ម៉ឺនដុល្លាទៀតផង។

ម៉ូលីកា ធ្លាប់និយាយថា នាងអាចដឹកដៃបណ្ដូលចិត្តចូលរោងការនៅរយៈពេល១ឬ២ឆ្នាំខាងមុខនេះហើយ។ ប៉ុន្ដែមិនទាន់បានគ្រងឈុតកូនក្រមុំមែនទែនផង ស្រាប់តែពេលនេះ ម៉ូលីកា បង្ហាញសារជួបទុក្ខស្នេហ៍ទៅវិញ។

យ៉ាងណា គេជឿថា គូស្នេហ៍ស្រីស្រស់ម៉ូលីកា និងប្រុសសង្ហាឆានុន នេះ នឹងអាចមានការផ្សះផ្សាគ្នាវិញច្រើនជាងចែកផ្លូវជាមិនខាន ព្រោះមុននេះ លោកឆានុន ក៏ធ្លាប់និយាយថា លោកមានទាំងប្រុសទាំងស្រីតាមស្រលាញ់ដែរ ប៉ុន្តែលោកសម្រេចចិត្តជ្រើសម៉ូលីកា ដោយសារមានប្រវត្តិតស៊ូជាមួយគ្នាច្រើនណាស់។

ដោយឡែក ម៉ូលីកា វិញ នាងត្រូវបានមន្រ្ដីធំៗ និងប្រុសអ្នកមានតាមស្នេហាជាច្រើន ប៉ុន្តែនាងធ្លាប់និយាយថា ស្នេហាតែលោកឆានុន ព្រោះតែនាងមិនអាចភ្លេចបានឡើយ នៅពេលដែលឆានុន ជិះម៉ូតូដឹកជើងមាន់យកទៅឲ្យភ្ញៀវ៕

RELATED ARTICLES