តារាចម្រៀងខេម ដែលជាអ្នកចម្រៀងរបស់ផលិតកម្ម Galaxy Navatra នោះ មិនត្រឹមតែធ្វើឲ្យគេចាប់អារម្មណ៍តាមរយៈបទចម្រៀងថ្មីៗរបស់ខ្លួននៅទ្រនំថ្មីនេះទេ ប៉ុន្ដែអតីតតារាថោន រូបនេះ ថែមទាំងមានថ្វីមាត់យ៉ាងស្ទាត់ជំនាញតែម្ដង ឃោសនាគម្រោងលំនៅដ្ឋានថ្មីរបស់ថៅកែខ្លួន លោកឧកញ៉ាឡេង ណាវ៉ាត្រា ដែលបើកលក់ផ្ទះល្វែងបង់ត្រឹមតែ៧៨ដុល្លារ ក្នុង១ខែ សម្រាប់អ្នកមានប្រាក់កក់ និងបង់១៩៩ដុល្លារ រំលស់សុទ្ធ ដោយមិនត្រូវការប្រាក់កក់ ប្រាក់ចំណូល និងឯកសារអ្វីទាំងអស់។

អ្នកចម្រៀងសំនៀងស្អករូបនេះថា ផ្ទះនោះមានតម្លៃត្រឹមតែ១៩៨០០ដុល្លារ ដែលមានទំហំ 4.1m x 12m មានបន្ទប់គេង២ បន្ទប់ទឹក១ ហើយគ្រឹះអាចឡើងរហូតដល់ទៅ៣សន្លឹក។

លោកថា មានជម្រើសជាច្រើនទៀតដែលអតិថិជនអាចទិញផ្ដាច់ឬបង់រំលស់ជាច្រើនដំណាក់កាល ហើយទីតាំងកាន់តែអំណោយផលដោយអតិថិជនអាចមានជម្រើស៤ផ្លូវ គឺទី១. ចេញពីផ្លូវ៦០ម៉ែត្រ រង្វង់មូលកួស្រូវ ឆ្ពោះមកផ្លូវជាតិលេខ៣បត់ឆ្វេង២គីឡូ, ជម្រើសទី២. តាមផ្លូវជាតិលេខ៣ បង្គោលគីឡូលេខ២៦, ជម្រើសទី៣. ចេញពីចំការដូង តាមព្រៃសដល់វត្តស្លែង បត់ឆ្វេង និងជម្រើសទី៤. ចេញពីស្ដុបទួលពង្រ តាមផ្លូវ៥០ម៉ែត្រ កាត់បុរីសន្ដិភាព២ ដល់ផ្លូវជាតិលេខ៣ បទឆ្វេង តាមបណ្ដោយផ្លូវជាតិលេខ៣ រហូតដល់បង្គោលគីឡូលេខ២៦។

តារាចម្រៀងខេម ធ្លាប់ប្រាប់ថា ទំនាក់ទំនងរវាងលោក និងម្ចាស់ផលិតកម្ម Galaxy Navatra លោកឧកញ៉ាឡេង ណាវ៉ាត្រា បានរាប់អានគ្នាជាយូរមកហើយដូចបងប្អូនអីចឹង។

ដោយឡែក ពេលដែលចូលជ្រកនៅទ្រនំឧកញ៉ានេះ គេឃើញខេម ត្រូវផលិតកម្មតម្រូវឲ្យចាប់ដៃគូជាមួយតារាចម្រៀងតន់ ច័ន្ទសីម៉ា ឆ្លងឆ្លើយគ្នាដូចជាបទ ”ការស្រលាញ់ដែលខ្វះជាតិស្ករ” និងបទ”សុំមួយពេលមក”៕
