Friday, November 28, 2025
Homeតារាខ្មែរអោក សុម៉ារីម៉ា នៅអាមេរិក ខណៈក្រុមគ្រួសារកំពុងកាន់ទុក្ខម្តាយស្លាប់

អោក សុម៉ារីម៉ា នៅអាមេរិក ខណៈក្រុមគ្រួសារកំពុងកាន់ទុក្ខម្តាយស្លាប់

តារាចម្រៀងអោក សុម៉ាវត្តី បានយំខ្សឹបខ្សួលបង្ហូរទឹកភ្នែកជោគថ្ពាល់ ព្រោះតែអ្នកម្ដាយជាទីស្រលាញ់របស់នាង អ្នកស្រីទីវ សោភ័ណ្ឌ បានទទួលមរណៈភាពទៅហើយ កាលពីរាត្រីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២និង៤៥នាទីរំលងអាធ្រាត្រ  ក្នុងអាយុ៥៩ឆ្នាំ ដោយរោគាពាធ ដែលសពតម្កល់នៅវត្តវាលស្បូវ នឹងត្រៀមបូជានៅថ្ងៃទី២៥ ខែកក្កដា វេលាម៉ោង៨យប់។

អោក សុម៉ាវត្តី និងក្រុមត្រកូល ”អោក”​របស់នាងទាំងអស់​បានកាន់ទុក្ខរៀងៗខ្លួនចំពោះការបាត់បង់ម្ដាយរបស់ពួកគេ ហើយក្នុងនោះ គេឃើញមានតារាសិល្បៈរួមអាជីពបានបញ្ចេញសាររំលែកទុក្ខក្រុមគ្រួសារត្រកូលអោក ជាបន្ដបន្ទាប់ផងដែរ។

ដោយឡែក​កម្មវិធីបុណ្យគម្រប់ខួប៧ថ្ងៃវិញ នឹងរៀបចំនៅថ្ងៃទី២៩ និង៣០ ខែកក្កដា ឆ្នាំ២០២០​ នៅផ្ទះតារាចម្រៀងអោក សុម៉ាវត្តី នៅសំណង់លំនៅដ្ឋានវាលស្បូវ ភូមិវាលស្បូវ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ​រាជធានីភ្នំពេញ ដែលអ្នកផ្ដើមបុណ្យមានបងប្អូនត្រកូលអោកទាំង៤​ គឺអោក សុម៉ាលីតា, អោក សុម៉ាវត្តី , អោក សុម៉ារីម៉ា និងអោក សុម៉ាដាលីស។

គួររំលឹកថា​ អ្នកស្រីទីវ សោភ័ណ្ឌ ជាអ្នកនៅពីក្រោយនៃកូនៗទាំង៤ខាងលើ​ដែលជាអ្នកសិល្បៈ ហើយអំឡុងពេលដែលកូនស្រីចូលសិល្បៈដំបូង អ្នកស្រីក៏តែងតែជូនកូនៗទៅគ្រប់ឆាកតន្រ្ដីផងដែរ។ ប៉ុន្ដែពេលនេះអ្នកស្រីបានលាចាកលោកទៅហើយ ខណៈដែលអ្នកនាងអោក សុម៉ារីម៉ា កំពុងរស់នៅសហរដ្ឋអាមេរិក ជាមួយស្វាមីនិងកូនៗ។

ដោយឡែក អោក សុម៉ាវត្តី វិញ​នាងអាលោះអាល័យខ្លាំងណាស់ នៅពេលដែលអ្នកម្ដាយរបស់នាងបានទទួលមរណៈភាពត្រឹមអាយុ៥៩ឆ្នាំនេះ៕

RELATED ARTICLES