តារាហ្វេសប៊ុក អ្នកនាង Siv Mey Online ដែលត្រូវគេស្គាល់ថា គឺម្ចាស់ផេក Siv Mey Online Shop និងជាម្ចាស់ផលិតផល EiEi ត្រូវគេបង្ហើបថា ផ្ទះវីឡាស្កឹមស្កៃរបស់នាងមានតម្លៃរហូតដល់ជាង៤លានដុល្លារ។

ភូមិគ្រឹះដែលត្រូវបានគេដឹងថា ស្ថិតនៅទីរួមខេត្តកំពង់ចាមនេះ គ្រាន់តែមើលនៅផ្នែកខាងក្នុង គឺមិនធម្មតាបាត់ទៅហើយ គឺពិសេសការបំពាក់គ្រឿងឈើដ៏ប្រណីតៗនោះ។ ភូមិគ្រឹះនេះ គឺជាកម្មសិទ្ធិរបស់អ្នកនាងស៊ីវម៉ី ដោយអ្នកនាងឡើងចុះជាប្រចាំ។

ជាមួយនិងការបង្ហាញភូមិគ្រឹះដ៏ប្រណីតតម្លៃជាង៤លានដុល្លារនេះ បានធ្វើឲ្យម្នាក់ៗភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ខ្លាំងណាស់ ដោយសារតែអ្នកនាងមិនត្រឹមតែល្បីក្នុងមុខជំនួញអនឡាញ និងសប្បុរសធម៌ប៉ុណ្ណោះទេ តែអ្នកនាងក៏ជានារីស្ដុកស្ដម្ភដែលមានទ្រព្យមិនខុសពីសេដ្ឋីនីម្នាក់។

អ្នកនាងក៏ត្រូវគេដឹងថា មានវីឡាស្កឹមស្កៃនៅភ្នំពេញ មានដីរាប់ហិកតារនៅខេត្តព្រៃវែង និងមុខជំនួញផ្សេងៗទៀត ក្រៅពីរបរអនឡាញផងដែរ។

អ្នកនាងបានផុសមុននេះថា “Good morning all nop ផ្ទះលំហែរបស់នាងខ្ញុំ នៅទៅរួមខេត្តកំពង់ចាមណាចា៎ មើលលេងៗទៅណាបងប្អូនថតមិនទាន់អស់ទេ ថតបានក្រោម និងជាន់ទីមួយទេ ហត់ពេកឡើងថតអត់ដល់លើទេ សូមបញ្ជាក់ថា មិនមែនថតបង្អួតអ្នកណាទេណាបងប្អូនណា តែនាងខ្ញុំចង់ប្រាប់បងប្អូនថា

ទី1 នាងខ្ញុំស្រលាញ់គ្រឿងឈើ
ទី2 គិតថាផ្ទះគ្រឿងឈើមានហើយ
ទី3 ធ្វើមួយទៀតនៅខែ9នេះ នឹងគិតថា អត់ដាក់គ្រឿងឈើទេ

ពីព្រោះផ្ទះដែរដាក់ឈើធំៗមាន3កន្លែង ហើយទាំងផ្ទះកំពុងរស់នៅសព្វថ្ងៃផងដែរ នាងខ្ញុំធ្វើរបៀបបរទេសមួយ តើបងប្អូនគិតយ៉ាងម៉េចដែរបងប្អូនជាទីស្រលាញ់ ជួយឲ្យយល់បល់នាងខ្ញុំ ម្នាក់1មាត់ផងណា គិតអត់ទាន់ចេញ Thanks u all nop love u”៕

