Saturday, November 29, 2025
Homeតារាខ្មែរមិនគួររឿងបែបនេះ កើតឡើងចំពោះតារាសម្តែងលឹម ជាឡាយ សោះ

មិនគួររឿងបែបនេះ កើតឡើងចំពោះតារាសម្តែងលឹម ជាឡាយ សោះ

ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាតារាសម្តែងល្បីឈ្មោះម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបានបើករថយន្តបុកបង្គោលភ្លើងដោយខ្លួនឯង ប៉ុន្តែមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

ហេតុការន៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ យប់ ថ្ងៃ​ទី​29 ខែកក្កដា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​2002 នៅ​ចំណុច​ក្រោយ​ផ្សារ​ទឹកថ្លា ស្ថិត​ក្នុង​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ បុរសម្នាក់ដែលគេស្គាល់ថាជាតារាសម្តែងល្បីឈ្មោះ លឹម ជាឡាយ ដែលស្ថិតក្នុងស្ថានភាពស្រវឹងស្រា បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Lexus RX400h ពាក់ស្លាកលេខកណ្តាល ២B-0018 ពណ៌ស ធ្វើដំណើរ​ទិស​ដៅ​ពី​កើត​ទៅ​លិច តាមបណ្តោយផ្លូវ២០០២។

ប្រភពបន្ថែមថា លុះមកដល់ចំណុចកើតហេតុ ទំនងជាងោកមួយភាំង បានជ្រុកចង្កូតរថុន្តបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យខ្ទេចមុខរថយន្តយ៉ាងដំណំ ប៉ុន្តែអ្នកបើកបរមិនរងរបួសធ្ងន់ធ្ងរនោះទេ ហើយបានចេញពីរថយន្តមកសមរ្បរសម្រួលជាមួយអាជាមួយអាជ្ញាធរផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទៅនាងទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ មកស្ទូចរថយន្តបង្កហេតុ ទៅរក្សារទុក និងចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES