Saturday, November 29, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា មានអំណាចដូចថៅកែ

ឱក សុគន្ធកញ្ញា មានអំណាចដូចថៅកែ

ឱក សុគន្ធកញ្ញា ត្រូវបានគេប្រៀបធៀបឥទ្ធិពលរបស់នាងនៅពេលនេះថា ធ្វើឲ្យតារាវ័យក្មេងនៅហង្សមាស គោរពនាង ប្រៀបដូចជាថៅកែ ឬម្ចាស់ផលិតកម្មហង្សមាស ទៅហើយ។

ដោយឡែក នៅឯសា្ថនីយទូរទស្សន៍ហង្សមាស ឯណេះវិញ សុគន្ធកញ្ញា ក៏មិនធម្មតាដែរ​ព្រោះគេហៅនាងថា ”មេស្រីៗ”​ ដែរ ព្រោះស្វាមីរបស់នាង លោកអ៊ឹង សុខលី ជាអ្នកគ្រប់គងទូរទស្សន៍ហង្សមាស ដែលមានកូនចៅរាប់រយនាក់ក្រោមឱវាទហៅលោកថា ”មេៗ” អីចឹងភរិយារបស់លោក (សុគន្ធកញ្ញា) ក៏បុគ្គលិករបស់លោកហៅថា ”មេៗ”​ ដូចគ្នាដែរ។

លោកនូ ស៊ិប អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស បានលើកឡើងថា ជាការពិត​ដែលពេលនេះ សុគន្ធកញ្ញា មានឥទ្ធិពលដូចម្ចាស់ ឬថៅកែផលិតកម្មរស្មីហង្សមាស នោះ ព្រោះនាងបានក្លាយទៅជាសាច់ញាតិរបស់គ្រួសារថៅកែហង្សមាស ទៅហើយ។

ដោយឡែក លោកម៉ិញ សុធីវណ្ណ វិញ​ ធ្លាប់អះអាងថា ហង្សមាស ចង់លើកសុគន្ធកញ្ញា ពេលណាក៏បានដែរ ឬចង់ឲ្យនាងសម្រាកដើរលេងសិនក៏បានដែរ ប៉ុន្ដែបើថា ផលិតកម្មនេះបណ្ដោយឲ្យនាងធ្លាក់ចុះនោះ គឺដាច់ខាត ១០០% គេមិនបណ្ដោយឲ្យនាងចុះខ្សោយនោះទេ ពិសេសគឺក្រោយក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស នេះ លោកយល់ថា សុគន្ធកញ្ញា នឹងកាន់តែល្បីល្បាញជាងមុនថែមទៀត។

ទោះជាយ៉ាងណា ក្រោយឱក សុគន្ធកញ្ញា ក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស លោកឧកញ៉ាអ៊ឹង ឆៃងួន មកតារារួមទ្រនំ តែងតែងកោតសរសើរនូវអត្តចរិតរបស់នាងថា មិនមានការប្រែប្រួលច្រើន ឬចង់ឲ្យតារាណាគោរពឱនលំទោននាងថាជាប្អូនថ្លៃថៅកែនោះទេ។ ប៉ុន្ដែសម្រាប់តារាក្មេងៗស្ម័គ្រចិត្តគោរពនាងជារៀមច្បង គឺជារឿងធម្មតា មិនមែនមកពីអំណាចរបស់នាងជាប្អូនថ្លៃថៅកែនោះឡើយ។

ឱក សុគន្ធកញ្ញា នៅតែមិនទាន់មានបទចម្រៀងណាផ្ទុះដូចមុនទេ ក្រោយនាងដឹកដៃលោកអ៊ឹង សុខលី រៀបការកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ និងសម្រាលកូនប្រុសកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយនាងបានវិលមកកាន់ក្បាលមីក្រូឡើងវិញ កាលពីខែកុម្ភៈ ឆ្នាំ២០២០ តែភាគច្រើននាងច្រៀងតែបទចាស់ៗឡើងវិញប៉ុណ្ណោះ។

ទោះជាយ៉ាងណា អ្នកជំនាញសិល្បៈនៅតែមានជំនឿថា ថៅកែហង្សមាស នឹងមិនឲ្យប្អូនថ្លៃរបស់លោកធ្លាក់ចុះនោះឡើយ។ ដោយឡែកសុគន្ធកញ្ញា វិញ ពេលនេះនាងបានចំណាយពេលវេលាទៅលើការរឹតចំណងស្នេហាជាមួយស្វាមីកាន់តែខ្លាំងជាងមុនថែមទៀត តាមរយៈការនាំលោកសុខលី ទៅដើរលេងតាមរណីយដ្ឋានតាមបណ្ដាខេត្ត។

មហាជនមើលឃើញថា នៅឆ្នាំ២០១៩-២០២០ គឺជាឆ្នាំដែលសុគន្ធកញ្ញា មានសេចក្ដីសុខបំផុតក្នុងជីវិត ព្រោះនាងបានជួបស្នេហ៍ពិតរស់នៅផ្ទះវីឡាស្កឹមស្កៃ ជិះរថយន្ដទំនើបៗ ហើយថែមទាំងត្រូវតារាជាច្រើនចាត់ទុកនាង ដូចជាម្ចាស់ផលិតកម្មរស្មីហង្សមាស ទៀតផង។

ប៉ុន្ដែយ៉ាងណា ​ឱក សុគន្ធកញ្ញា មិនទាន់បានបង្ហាញសកម្មភាពទៅជួបឪពុករបស់នាង លោកឱក បូនី ដែលចង់ឲ្យនាងចេះសួរសុខទុក្ខឪដូចកូនគេដទៃទៀតនោះទេ ក្រោយម្ដាយនាង អ្នកស្រីអ៊ិន ថាច បានលែងលះជាមួយលោកបូនី រយៈពេល២០ឆ្នាំមកហើយ៕

                                                                             ហ៊ឹម វិចិត្រ

RELATED ARTICLES