Saturday, November 29, 2025
Homeតារាខ្មែរ​កញ្ញារ៉ាប៊ី ធ្វើតួឯកនៅថោន បានទេ?

​កញ្ញារ៉ាប៊ី ធ្វើតួឯកនៅថោន បានទេ?

ក្រោយការចាកចេញរបស់មាស សុខសោភា និងខេម ដែលជាតារាចម្រៀងសំខាន់របស់ផលិតកម្មថោន នោះ ពេលនេះភាពស្រពេចស្រពិលនៅតែមានថា តើតារាណាខ្លះទៅរបស់ផលិតកម្មមួយនេះ ដែលអាចស្នងតំណែងពួកគេបាន? ឬមួយក្រោយបាត់បង់តារាសំខាន់ទាំង២ ថោន ស្រឡះដៃធេងទៅហើយ?

ថ្វីត្បិតតែតារាថោន នៅតែមានច្រើនដួងក្ដី ប៉ុន្ដែក្រៅពីមាស សុខសោភា និងខេម ដែលស្ពាយបង្វេចចេញព្រមគ្នានោះ គេសង្កេតឃើញថា​អ្នកចម្រៀងពូកែលេងក្បាច់រាំរូបនេះ ហើយសាច់ភ្លៅកាន់តែរលោងស្រលនគួរឲ្យចង់ស្ទាបអង្អែល រ៉ាប៊ី ហាក់ដូចជាមានប្រៀបជាងតារាផ្សេងៗទៀតរបស់ថោន ទោះជាទឹកដមសំឡេងរបស់នាងមិនអាចធ្វើព្យុះភ្លៀងបានក្ដី ប៉ុន្ដែស្រីស្អាតរូបនេះមានទីផ្សារចម្រៀងគួរឲ្យចាប់អារម្មណ៍ពីសំណាក់យុវវ័យ។

មតិភាគច្រើនបានយល់ថា រ៉ាប៊ី នឹងត្រូវលោកថៅកែថោន លើកស្ទួយថែមមួយក្រឺតទៀត ដើម្បីឲ្យនាងកាន់តែល្បី និងជាផ្នែកមួយជួយទប់លំនឹងថោន។

រ៉ាប៊ី មិនលើកទូរស័ព្ទទេ កាលពីពេលថ្មីៗនេះ ទើបមិនអាចសុំការបំភ្លឺពីនាងបានឡើយ។

ប៉ុន្ដែអតីតអ្នកចាត់ការទូទៅរបស់ផលិតកម្មថោន លោកករុណា ពេជ្រ មិនយល់ស្របបែបនេះឡើយ ដោយលោកសំអាងថា ថោន មិនដែលមានទម្លាប់យកតារាណាម្នាក់ទៅជំនួសតារាណាផ្សេងទៀតទេ។ លោកថា ថោន នឹងប្រើប្រាស់តារាដែលខ្លួនមាន ដោយដំណើរការទៅមុខជាធម្មតា។

ផាន វីរ៉ាទី ហៅរ៉ាប៊ី ត្រូវប៉ាន់តែបទញាក់ដែលបទនាងចេញទៅស្ទើរតែល្បីគ្រប់បទទាំងអស់ ខណៈដែលបទស្លូវវិញ នាងមិនសូវជោគជ័យឡើយ។ យ៉ាងណា ការជ្រកកោននៅថោន ជិត៣ឆ្នាំនេះ រ៉ាប៊ី សល់ទ្រព្យគួរឲ្យចាប់អារម្មណ៍ ដូចជា ផ្ទះល្វែង២ និងផ្ទះវីឡា១ , រថយន្ដ៣គ្រឿង គឺ Lexus NX200t, Starex និងLexus RX 300 ទើបធ្វើឲ្យគេសង្ស័យថា នាងមានប្រុសឧបត្ថម្ភ។

ប៉ុន្តែរ៉ាបី ថា នាងគ្មានប្រុសណាចិញ្ចឹមទេ ព្រោះនាងស្រលាញ់តែប្រុសក្មេងទេ បើប្រុសវ័យចំណាស់នាងគ្មានអារម្មណ៍ស្នេហ៍ឡើយ៕

RELATED ARTICLES