Saturday, November 29, 2025
Homeតារាខ្មែរឌុច លីដា វាយបកអ្នករិះគន់នាងថា "មានកូនមុនរៀបការ"

ឌុច លីដា វាយបកអ្នករិះគន់នាងថា “មានកូនមុនរៀបការ”

តារាសម្តែងឌុច លីដា មានកូនប្រុសវ័យជាង៥ខែទៅហើយ តែនាងខុសពីនាងពេជ្រ សូលីកា ដែលហ៊ានកំណត់ថ្ងៃរៀបការ និងបានធ្វើពិធីបង្កក់កូន កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដោយរីករាយ និងមិនខ្វល់ពីគេរិះគន់ថា មានកូនមុនរៀបការនោះទេ។

ប៉ុន្តែលីដា បានព្យាយាមលាក់មុខប្តីជិតមិនឱ្យស្គាល់នោះទេ ខណៈដែលថៅកែស្រីលក់ពេជ្រម្តុំផ្សារធំថ្មី និងលោកឧកញ៉ាដែលធ្លាប់តាមស្នេហានាង បានដកខ្លួនថយពីការប្រជែងស្នេហ៍ជាបន្តបន្ទាប់…។

ឌុច លីដា បានសម្រេចចិត្តខុសពីតារាមួយចំនួនទៀត ដែលទោះជាពួកគេមានកូនមុនរៀបការមែន តែម្នាក់ៗហ៊ានកៀកកើយប្តីដោយចំហមិនលាក់មុខប្រុសស្នេហ៍ឡើយ ដូចជា ពេជ្រ សូលីកា , នីរ័ត្ន , សុន ស្រីពេជ្រ , ទេព សម្ផស្ស , ឡោម លក្ខិណា និងនៅ សុនិតា ជាដើម គឺម្នាក់ៗមិនដែលបាំងមុខប្តីនោះទេ។

ប៉ុន្តែលីដា វិញ តាំងពីមុនថ្ងៃសម្រាលកូនរហូតមកដល់ពេលនេះ កូនប្រុសរបស់នាងមានអាយុជិត ៦ខែទៅហើយ តែនាងនៅតែមិនព្រមបង្ហាញមុខឪពុកកូនរបស់នាង ថាជាអ្នកណាឡើយ។

ចំណែកតារាសម្តែងរូបសង្ហា លោកណាខុន ដែលចេញចូលផ្ទះលីដា ដូចក្រុមគ្រួសារតែមួយនោះ បានរលាស់ខ្លួនចេញពីការសង្ស័យថា លោកជាប្តីលួចលាក់របស់លីដា ដោយអះអាងថា លោកត្រឹមជាមិត្តជិតដិតរបស់លីដា មិនមែនជាឪពុករបស់កូនប្រុសនាងឡើយ។

មហាជនជាច្រើនបានដាក់ជាចម្ងល់ថា ហេតុអីបានជាលីដា មិនព្រមបង្ហាញមុខប្តីឱ្យគេបានស្គាល់មុខដូចតារាខាងលើ ដែលពួកគេសុទ្ធតែមានកូនមុនរៀបការដូចនាងដែរទៅ? ឬមួយស្វាមីរបស់លីដា ជាមនុស្សមិនមែននៅលីវ?

អ្នកយកព័ត៌មាន “អង្គរធំ” បានព្យាយាមទាក់ទងឌុច លីដា តាមទូរស័ព្ទកាលពីពេលថ្មីៗនេះ តែនាងមិនលើកឡើយ។

យ៉ាងណា កន្លងមក ឌុច លីដា ធ្លាប់ប្រាប់ថា នាងមិនត្រូវការបង្ហាញមុខប្តី ឬនិយាយពីអត្តសញ្ញាណប្តីថាជាអ្នកណាឱ្យច្បាស់នោះ ទេ។ ប៉ុន្តែលីដា បង្ហើបថា ស្វាមីរបស់នាងជាមន្ត្រីរាជការម្នាក់ ដែលមានអាយុបងនាងតិចតួច។ នាងថា មិនខ្វល់រឿងគេនិយាយថា មានកូនមុនរៀបការនោះទេ ព្រោះថា អ្នកខ្លះរៀបការហើយ គ្មានសំណាងបានកូនដូចនាងក៏មានដែរ។ នាងថែមទាំងថា ពិធីរៀបការមិនមែនចាំបាច់បំផុតសម្រាប់នាងនោះទេ ហេតុនេះហើយនាងមិនអាចកំណត់បានថា នឹងធ្វើឡើងនៅពេលណាបានឡើយ។

ទោះជាយ៉ាងណា ការមានកូនទាំងមិនដឹងថា អ្នកណាជាប្តីរបស់ឌុច លីដា នៅពេលនេះ បានធ្វើឱ្យ ប្រុសៗទាំងឡាយដែលធ្លាប់តាមស្នេហានាងនោះ បានដកខ្លួនចេញការតាមដណ្តើមបេះដូងនាងជាបណ្តើរៗទៅហើយ ក្នុងនោះដែរ មានថៅកែស្រីលក់ពេជ្រ នៅម្តុំផ្សារធំថ្មី និងឧកញ៉ា យ៉ាងហោចណាស់ក៏២រូបដែរ ដែលបោះបង់ស្នេហ៍តារាកូន១នេះ។

ទស្សនិកជនរង់ចាំមើលថា តើឌុច លីដា នឹងលាក់ប្តីបានដល់ពេលណាទៅ ព្រោះតាមដំណឹងថា ប្រុសស្នេហ៍របស់នាងក៏ចង់បណ្តើរស្រីស្រស់ជាចំហទៅតាមបណ្តាកម្មវិធីអ្នកសិល្បៈទាំងឡាយដែរ ដើម្បីកុំឱ្យប្រុសៗផ្សេងទៀតតាមឆ្វែលស្នេហ៍លីដា។

ប៉ុន្តែឌុច លីដា នៅតែរារែកចិត្តក្នុងការបង្ហាញមុខស្វាមី ទើបធ្វើឱ្យរឿងដែលគេសង្ស័យថា ប្តីនាងមិនមែនជាប្រុសនៅទំនេរនោះ ស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ៕

RELATED ARTICLES