Saturday, January 17, 2026
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន សុំព្រះរាជទានទោសពីព្រះមហាក្សត្រ និងសម្តេចម៉ែ រឿងពាក់វ៉ែនតាខ្មៅ

សម្តេចហ៊ុន សែន សុំព្រះរាជទានទោសពីព្រះមហាក្សត្រ និងសម្តេចម៉ែ រឿងពាក់វ៉ែនតាខ្មៅ

បន្ទាប់ពីសម្តេចហ៊ុន សែន ត្រឡប់ពីចូលរួមដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ យាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យព្យបាលព្រះរាជសុខភាពនោះ សម្តេចបានធ្វើការព្រះរាជទោសចំពោះព្រះអង្គទាំងទ្វេ និងសុំអភ័យទោសដល់ជនរូមជាតិ ដែលបានពាក់វ៉ែនតាខ្មៅ ដោយសម្តេចថា ជាកំហុសអចេតនា ដោយសារតែភ្នែកសម្តេចចាញ់ពន្លឺព្រះអាទិត្យ។

សម្តេចតេជោ ហ៊ុនសែន បានសរសេរនៅលើហ្វេសប៊ុកថា “ថ្ងៃនេះទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំបានធ្វើនៅកំហុសដោយអចេតនាមួយ។ នោះគឺការប្រើវ៉ែនតាពណ៍ខ្មៅ ក្នុងពេលដង្ហែព្រះមហាក្សត្រ និងហ្លួងម៉ែយាងចេញទៅសាធារណរដ្ឋប្រជាមានិតចិន នៅព្រលានយន្តហោះពោធិ៍ចិនតុង”។

សម្តេចហ៊ុន សែន បប្តថា “នេះមិនមែនជាទម្លាប់ខាងពិធីការរបស់ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំឡើយ តែដោយសារភ្នែកចាញ់ពន្លឺថ្ងៃ ក៍មិនបានដូរវ៉ែនតាសជំនួសវិញ”។

សម្តេចហ៊ុន សែនបន្ថែមថា “ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមព្រះរាជទោសចំពោះព្រះអង្គទាំងទ្វេ និងសូមអភ័យទោសពីបងប្អូនជនរួមជាតិចំពោះកំហុសដោយអចេតនានេះ”។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោសស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព៕

RELATED ARTICLES