ស្រីស្អាតម្នាក់ត្រូវបានគណកម្មការផ្សារអូរឡាំពិក កំពុងស្វែងរក ខណៈដែលនាងបានផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធការឆ្លងរាលដាលនឹងជំងឺកូវីដ-១៩ ដែលបង្កឲ្យប្រជាពលរដ្ឋមានការភិតភ័យនិងតក់ស្លុតយ៉ាងខ្លាំង។

គណនីហ្វេសប៊ុកមួយ មានឈ្មោះ Somavathey Sous បានបង្ហោះសារថា “ថ្ងៃនេះ ផ្សារអូឡាំពិក រកឃើញអ្នកជំងឺកូវីដ១៩ ចំនួន១៨នាក់ សូមបិទការរកស៊ីមួយរយៈហើយ មិនដឹងយកលុយមកធ្វើអីទេ បើវឹកវរដល់ថ្នាក់នេះ សូមថែរក្សា និងប្រយ័ត្នប្រយែងទាំងអស់គ្នាណា អ្នកអូរឡាំពិក” ។

ប៉ុន្តែបើតាមប្រភពបានឲ្យដឹងថា គណកម្មការផ្សារអូឡាំពិក កំពុងស្វែងរកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Somavathey Sous ដើម្បីមកបកស្រាយបំភ្លឺពាក់ព័ន្ធនឹងការបង្ហោះសារថា រកឃើញមនុស្ស១៨នាក់ បានឆ្លងជំងឺកូវីដ-១៩។

ភ្លាមៗនោះ ស្រីស្អាតរូបនេះ បានធ្វើការលុបចោលនូវសារនោះ ហើយបានបង្ហោះសារបន្ថែមថា “ផុសមិនមែនបំផុសបំផុលទេ តែដើម្បីឲ្យចូលរួមទប់ស្កាត់ នឹងថែរក្សាសុខភាពទាំងអស់គ្នា ទល់មុខផ្សារអូរឡាំពិកថ្ងៃនេះ សូមថែរក្សា និង ប្រយ័ត្នប្រយែងទាំងអស់គ្នាណា អ្នកអូរឡាំពិក ទាំងឡាយ

គ្រាន់តែជំរាបព័ត៌មានឲ្យដឹង ដើម្បីប្រយត្ន័ប្រយែងទាំងអស់គ្នា អ្នកដែលផ្ទុករោគសញ្ញានេះ គឺម្ចាស់ហាងកាបូបម៉ាក SuSen ទីតាំងហាងនៅទល់មុខផ្សារ អូរឡាំពិក ជិតធនាគារវឌ្ឈនៈ អ្នកណាខ្លះដែលបានទៅទិញកាបូបហាងនេះ សូមទៅពិនិត្យផងដោយស្ម័គ្រចិត្តផងទៅ កុំឲ្យវារាលដាលខ្លាំងជាងនេះទៀតមុននេះបន្តិចសូមអភ័យទោសចំពោះការមិនបញ្ជាក់ថា នៅខាងមុខផ្សារអូរឡាំពិក”។

ស្រីស្អាតរូបនេះក៏បានបង្ហោះសារបន្ថែមទៀតថា “សូមមើលការឡាយផ្ទាល់ទៅចុះណា មុនថានាងខ្ញុំបំផុសបំផុលគ្រាន់តែចង់មានការប្រយត្ន័ប្រយែង នឹង អោយការពារខ្លួនអោយបានច្រើនឡើងប៉ុណ្ណោះបើគ្រាន់តែជាបារម្ភពីពលរដ្ធខ្មែរខុសដែរ អោយនាងខ្ញុំសូមអភ័យទោសណាចាស់ ៕

