Wednesday, June 18, 2025
Homeតារាខ្មែរសុគន្ធ និសា ចាកចេញពីផ្ទះ ក្រុមគ្រូពេទ្យនាំទៅព្យាបាលជំងឺកូវីដ-១៩

សុគន្ធ និសា ចាកចេញពីផ្ទះ ក្រុមគ្រូពេទ្យនាំទៅព្យាបាលជំងឺកូវីដ-១៩

រូបភាព៣សន្លឹក ដែលមហាជនជាច្រើនមើលទៅគួរឲ្យសង្វេគបំផុត ខណៈដែលក្រុមគ្រូពេទ្យ បាននាំសុគន្ធ និសា ទៅសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល។

សុគន្ធ និសា ដែលជាតារាចម្រៀងជ្រកកោនក្រោមផលិតកម្មរស្មីហង្សមាស ដែលត្រូវបានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ នៅថ្ងៃនេះ។

មុនចាកចេញពីផ្ទះ អ្នកនាងសុគន្ធ និសា បានបង្ហោះសារថា “នាងខ្ញុំ​ សុគន្ធនិសា​ (sokunnisa )​ បានធ្វើតេស្តកូវីដ19​ ឥឡូវនេះ​ ជម្រាបជូនដល់បងប្អូនជាសាធារណៈថា​ ខ្ញុំបាន​ positive ហើយ​ គឺមានមេរោគនេះហើយ​ អីចឹងសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីសុវត្តិភាព​ ខ្លួនឯង​នឹងក្រុមគ្រួសារ​ សូមជូនពរឲ្យបងប្អូនទាំងអស់ឆ្លងផុតពីជំងឺនេះ​

សូមទោសបងប្អូនដែលខ្ញុំអត់បានឆ្លើយតប​ អធ្យាស្រ័យ​ផងណាបងប្អូន ក្នុងចំណោមអ្នកផ្ទះខ្ញុំ​ ៧​ នាក់ ដែលបានធ្វើតេស្តដោយក្រុមលោកគ្រូអ្នក​គ្រូពេទ្យជំនាញ​ គឺមាន​កើតតែខ្ញុំម្នាក់តែប៉ុណ្ណោះ​ អ្នកផ្ទះខ្ញុំអត់មានទេ​ តែក៏ត្រូវផ្តាច់ខ្លួន​ ១៤​ថ្ងៃដែរ​ ហើយខាងផ្ទះម្តាយខ្ញុំ​ គឺអត់ពាក់ព័ន្ធឡើយ”។

អ្នកនាងសុគន្ធ និសា បានបង្ហោះសារបន្ថែមទៀតថា “នាងខ្ញុំសុគន្ធ​ និសា​ សូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ​ (លោកពុក) សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​(លោកម៉ែ) ថ្នាក់ដឹកនាំទាំងអស់ និងក្រុមលោកគ្រូអ្នកគ្រូពេទ្យជំនាញដែលបានយកចិត្តទុកដាក់​ ទាក់ទងនឹងសុខភាពរបស់នាងខ្ញុំ ក៏ដូចជាក្រុមការងារហង្សមាសទាំងអស់​ និងក្រុមគ្រួសាររបស់នាងខ្ញុំ​ សូមបងប្អូនទាំងអស់​ ប្រុងប្រយ័ត្ន​ឲ្យបានខ្ពស់​ ដើម្បីបានសុខទាំងអស់គ្នា​ ហើយក៏អាចជាការទប់ស្កាត់​ ជួយសម្រាលបន្ទុក​ដល់​ថ្នាក់ដឹកនាំ​ និង​ ក្រុមលោកគ្រូអ្នកគ្រូពេទ្យ​ នឹងសម្រាលទម្ងន់ស្ថានភាព​ ក្នុងប្រទេស​របស់យើងផង”៕

RELATED ARTICLES