Tuesday, June 17, 2025
Homeតារាខ្មែរលែងហៅ Idol ! ករុណា ពេជ្រ ថា “ពីមុន ឃើញខ្ញុំតារា សុំខ្ញុំថត ដល់ឥឡូវឃើញខ្ញុំតារា នាំគ្នារត់...?

លែងហៅ Idol ! ករុណា ពេជ្រ ថា “ពីមុន ឃើញខ្ញុំតារា សុំខ្ញុំថត ដល់ឥឡូវឃើញខ្ញុំតារា នាំគ្នារត់…?

ក្រោយពីឃើញតារាសិល្បៈជាច្រើនរូប បានតេស្តរកឃើញជំងឺកូវីដ-១៩ ហើយត្រូបានក្រុមគ្រូពេទ្យដឹកយកទៅព្យាបាល ក៏មានបងប្អូនយើងមួយចំនួនមានការរើសអើងលើអ្នកសិល្បៈ លែងស្និទ្នស្នាលដូចមុននោះ លោកករុណា ពេជ្រ បានបង្ហោះសារថា “ពីមុន ឃើញខ្ញុំតារា សុំខ្ញុំថត ដល់ឥឡូវឃើញខ្ញុំតារា នាំគ្នារត់…? ផ្លាស់ប្តូរ៣៦០ដឺក្រេ កុំអាលរើសអើងលឿនពេកបងប្អូន”។

តារាចម្រៀងផលិតកម្មថោន ករុណា ពេជ្រ បានបង្ហោះសារកាលពីម្សិលមិញថា “យើងសុទ្ធតែជាខ្មែរដូចគ្នា… ហើយទោះបីខ្ញុំបាទ ករុណា ពេជ្រ នាពេលនេះមិនទាន់មានជាប់ពាក់ព័ន្ធលើករណី ខូវីត មួយណាក៏ដោយ ក៏សូមមេត្តាបងប្អូនមួយចំនួនតូច គួរកុំអាលរើសអើងជាមួយតារា លឿនពេក… គួរតែផ្តល់កម្លាំងចិត្ត អាណិតស្រលាញ់ … ព្រោះយើងខ្ញុំជាតារា ក៏ជាជនរងគ្រោះដូចគ្នាដែរ….

សូមមេត្តាបងប្អូនមួយចំនួនតូចគួរកែប្រែ សម្តី ទឹកមុខ អត្តចរិត កាយវិការ រើសអើង មិនពេញចិត្ត ដូចជាឲ្យតែឃើញតារា ហាក់បីដូចឃើញ ខូវីត មកចម្លងនោះ មកជាការការពារ ឲ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ខូវីត រៀងៗខ្លួនប្រសើរជាង ….

ក្នុងនាមយើងជាតិសាសន៍តែមួយ រៀនផ្តល់កិត្តិយស និង ឲ្យតម្លៃគ្នាទៅវិញទៅមក ក្នុងកាលៈទេសៈនេះ ដែលយើងកំពុងរស់លើទឹកដីកម្ពុជា តែមួយដូចគ្នា…”។

គួរបញ្ជាក់ថា តារាចម្រៀង និងពិធីការិនី របស់ផលិតកម្មនិងទូរទស្សន៍ហង្សមាស ចំនួន៤រូប ត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩ ខណៈដែលពេលនេះ ពួកគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្យាបាលកូវីដ-១៩ កម្រិតស្រាល (អតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់)។ ដោយឡែកតារាផ្សេងទៀតកំពុងជ្រកក្រោមផលិតកម្មមួយនេះ ក៏បាននាំគ្នាទៅធ្វើតេស្តរកកូវីដ-១៩ ផងដែរ៕

RELATED ARTICLES