Tuesday, June 17, 2025
Homeព័ត៌មានជាតិទៅហៅជាងជួយរៀបតុទូ ចេញពីផ្ទះបានបន្តិច ស្រាប់តែជួបរឿងហ្នឹងតែម្តង

ទៅហៅជាងជួយរៀបតុទូ ចេញពីផ្ទះបានបន្តិច ស្រាប់តែជួបរឿងហ្នឹងតែម្តង

ភ្នំពេញ ៖ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពឆក់កាបូបយួរដៃពី ស្ត្រីម្នាក់បានសម្រេច យកទៅបាត់ ខណៈដែលស្ត្រីរងគ្រោះព្យួរកាបូបនោះនៅនឹងដៃម៉ូតូ ហើយបើកតាមផ្លូវ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវលេខ៩៩ នៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។

បើតាមសមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះមានឈ្មោះឈឿន ហួរ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ មានលំនៅផ្លូវលេខ៣៦ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូចេញពីផ្ទះទៅហៅជាង ឱ្យមកជួយរៀបតុទូ ដោយយកកាបូបយួរដៃព្យួរនឹងដៃម៉ូតូ លុះជិះដល់កន្លែងកើតហេតុខាងលើ ត្រូវជនមិនស្គាល់អត្តសញ្ញាណម្នាក់ ជិះម៉ូតូមិនស្គាល់ម៉ាកនិងស្លាកលេខ បានធ្វើសកម្មភាពឆក់យកកាបូបយួរដៃរបស់គាត់ ដែលព្យួរនៅកម៉ូតូបានសម្រេច ហើយជិះរត់គេចខ្លួនបាត់ស្រមោល។

សម្ភារៈបាត់បង់នៅក្នុងកាបូប រួមមាន ទូរស័ព្ទម៉ាក iPhone 11plus Max មួយគ្រឿង ទូរស័ព្ទ Samsung Galaxy Note9 មួយគ្រឿង អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មួយសន្លឹក លុយថៃ ៥០០០បាត លុយដុល្លារ២០០ដុល្លារ លុយខ្មែរ៤០០,០០០រៀល កាតធនាគារ ABA មួយសន្លឹក កាតគ្រីរថយន្ត ឡិចស៊ីស៣៣០ មួយសន្លឹក និងកាតគ្រីម៉ូតូ ចំនួន២គ្រឿងទៀត។

ក្រោយពេលកើតហេតុ ភ្លាមៗនោះ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមូលដ្ឋានទួលសង្កែទី១ ដើម្បី ឱ្យសមត្ថកិច្ចស្រាវជ្រាវកំណត់មុខសញ្ញា តាមចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសទៅតាម ផ្លូវច្បាប់៕

RELATED ARTICLES