ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមសន្និសីទអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ ស្តីពី “នវានុវត្តន៍តាមរយៈកិច្ចសហប្រតិបត្តិការ ការរៀបចំផែនស្តារឡើងវិញ ប្រកបដោយបរិយាប័ន្នបន្ទាប់ពី Covid-19 បញ្ចប់” តាមប្រព័ន្ធ Video Conference។

សន្និសីទអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ប្រចាំឆ្នាំ គឺជាព្រឹត្តិការណ៍ចែករំលែកចំណេះដឹង ដែលរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់ប្រទេសជាច្រើន ដែលធ្វើយ៉ាងណា ដើម្បីទប់ទល់ ជំងឺឥទ្ធិពលដ៏កាចសាហាវ កូវីដ-១៩ ទៅលើសេដ្ឋកិច្ច និងពលរដ្ឋរបស់ខ្លួន។

សន្និសីទនេះ មានការចូលរួមពីក្រសួងហិរញ្ញវត្ថុ ផែនការ អប់រំ ពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា សុខាភិបាល និងទីភ្នាក់ងាររដ្ឋាភិបាលដទៃទៀត៕





