Tuesday, June 17, 2025
Homeព័ត៌មានជាតិមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ ភ្ញៀវមករកសេវា ក៏ជាប់ដែរ

មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ ភ្ញៀវមករកសេវា ក៏ជាប់ដែរ

ភ្នំពេញ ៖ ទីតាំងហាងកោសជប់ម៉ាស្សាមួយកន្លែង ដែលបានលួចលាក់បើកបំពានបទបញ្ជារាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប ដោយឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន៦នាក់។

ប្រតិបត្តិការខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចហាងកោសជប់ម៉ាស្សាមួយកន្លែង ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទាំង ៦នាក់ ដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១- ឈ្មោះប៊ន ចាន់យ៉ា ភេទស្រី អាយុ២០ឆ្នាំ មុខរបរកោសជប់។ ទី២- ឈ្មោះហ៊ន ដាលីន ភេទស្រី អាយុ២២ឆ្នាំ មុខរបរកោសជប់។ ទី៣- ឈ្មោះយឹម ស្រីកា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកោសជប់។ ទី៤- ឈ្មោះមឿន ស៊ីណា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកោសជប់។ ទាំង៤នាក់ ជាក្រុមនារីម៉ាស្សា ធ្វើការនិងស្នាក់នៅទីតាំងហាងម៉ាស្សាខាងលើ។ ទី៥- ឈ្មោះឡង់ សីហា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ ទី៦- ឈ្មោះ មឿន សុម៉ុន ភេទប្រុសអាយុ២១ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។ អ្នកទាំង២ គឺជាភ្ញៀវដែលបានចូលមករកសេវាម៉ាស្សានៅក្នុងហាងខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដោយសារតែជំងឺកូវីដ-១៩ កំពុងតែរីករាលដាលក្នុងប្រទេសកម្ពុជា នោះ ទើបរាជរដ្ឋាភិបាល បានប្រកាសបិទការជួបជុំ កម្មវិធីផ្សេងៗ ក្លឹបកម្សាន្ត ហាងកោសជប់ ម៉ាស្សា ជាដើម ដើម្បីចូលរួមទប់ស្តាត់ការឆ្លងរាលដាលនៃជំងឺនេះ តែបែរជាទីតាំងខាងលើ មិនស្តាប់ការណែនាំនៅតែលួចបើក ទើបអាជ្ញាធរចុះទៅបិទទីតាំងខាងលើ និងឃាត់ខ្លួនក្រុមស្ត្រីរកស៊ីកោសជប់ ចំនួន៤នាក់ រួមនិងភ្ញៀវ ២នាក់ នាំយកទៅសាកសួរនិងធ្វើកិច្ចសន្យាអប់រំ៕

RELATED ARTICLES