Tuesday, June 17, 2025
Homeព័ត៌មានជាតិក្រុមគ្រូពេទ្យទាល់តម្រិះ ដល់តែសមត្ថកិច្ចចុះមក ទើបព្រមតាមសម្រួល

ក្រុមគ្រូពេទ្យទាល់តម្រិះ ដល់តែសមត្ថកិច្ចចុះមក ទើបព្រមតាមសម្រួល

ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បុរសម្នាក់ដែលមានហានិភ័យខ្ពស់ ជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ គឺឪពុកម្តាយធ្វើតេស្តវិជ្ជមាន បានព្យាយាមគេចវេះមិនព្រមឱ្យក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្ត បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។

ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យ កម្លាំងអន្តរាគមន៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀមនៅសាលារាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការដ្ឋាន និងជាប្រធានក្រុមការងារប្រតិបត្តិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយលោកម៉ុក ច័ន្ទករុណា អភិបាលរងនៃគណៈអភិបាលខណ្ឌដូនពេញ និងក្រុមគ្រូពេទ្យ ក្រសួងសុខាភិបាល ចុះទៅដល់ទីតាំងផ្ទាល់ ស្ថិតនៅផ្ទះជាន់ទី៤ ផ្លូវព្រះមុនីវង្ស ភូមិ២ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ នាំខ្លួនបុរសដែលគេចវេះម្នាក់នោះ ទៅកាន់មណ្ឌលព្យាបាលជំងឺកូវីដ១៩ ចាក់អង្រែក្រោម បានដោយជោគជ័យ៕

RELATED ARTICLES