Tuesday, June 17, 2025
Homeតារាខ្មែរពេជ្រ សោភា បួងសួងព្រះយេស៊ូគ្រីស្ទ ជួយម្តាយវី ឌីណែត

ពេជ្រ សោភា បួងសួងព្រះយេស៊ូគ្រីស្ទ ជួយម្តាយវី ឌីណែត

ខណៈដែលម្តាយតារាចម្រៀងវី ឌីណែត កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដោយសារជមងឺកូវីដ-១៩ តារាចម្រៀងពេជ្រ សោភា បានបង្ហោះបួងសួងដល់ព្រះយេស៊ូគ្រីស្ទ សូមទ្រង់ជួយម្តាយវី ឌីណែត ឲ្យរួចផុតពីជំងឺដ៏កាចសាហាវនេះផង។

អ្នកនាងពេជ្រ សោភា

ពេជ្រ សោភា បានបង្ហោះសារថា “សូមទ្រង់ធ្វើការអស្ចារ្យ សូមទ្រង់ធ្វើការប៉ះពាល់ដល់នឹងជួយសង្រ្គោះម៉ាក់ (វី ឌីណែត) សូមឲ្យគាត់បានឆ្លងផុតពីសេចក្តីអាក្រក់មួយនេះ (មានមនុស្ស១ពាន់នាក់ដួលស្លាប់នៅក្បែរឯងហើយ) (នឹងមនុស្ស១មុឺននាក់នៅខាងស្តាំឯងដែរ តែសេចក្តីនោះនឹងមិនមកជិតឯងឡើង) ក្នុងព្រះនាម ព្រះយេស៊ូគ្រិស្ទ)”។

ដោយឡែក កាលពីម្សិលមិញនេះ កញ្ញាវី ឌីណែត បានបង្ហោះសារថា “សូមទេវតានឹងវត្ថុស័ក្តិសិទ្ធទាំងឡាយដែលមានលេីលោកនេះ ​សូមជួយតាមថែរក្សាម៉ាក់របស់ខ្ញុំផង សូមឲ្យម៉ាក់ជៀសឆ្ងាយពីជំងឺកូវីត-19 នេះ សូមឲ្យអំពេីល្អដែលនាងខ្ញុំបានធ្វេីកន្លងមក​ ជួយបណ្ដាលឲ្យម៉ាក់របស់ខ្ញុំឆាប់ជាផងចុះ ម៉ាក់ហា ម៉ាក់ត្រូវរឹងមាំណា ឆាប់បានទៅផ្ទះយេីងវិញ

កញ្ញាវី ឌីណែត កំពុងសម្រាកព្យាបាលជំងឺកូវីដ

ពេលនេះម៉ាក់ខ្ញុំកំ​ពុងស្ថិតក្រោមការមេីលថែរបស់បងៗក្រុមគ្រូពេទ្យជំនាញហេីយ​ តែយ៉ាងណាក៏សុំកម្លាំងចិត្តឲ្យម៉ាក់ខ្ញុំម្នាក់មួយមក”។

គួរបញ្ជាក់ថា បន្ទាប់ពីកញ្ញាវី ឌីណែត បានធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យក៏បានយកសំណាកអ្នកនៅក្នុងផ្ទះ រួមទាំងម្តាយកញ្ញាវី ឌីណែត ទៅធ្វើតេស្ត ស្រាប់តែចេញលទ្ធផល ម្តាយឌីណែត ក៏មានវិជ្ជមានកូវីដ-១៩ ផងដែរ។

ចូលសម្រាកព្យាបាលកូវីដ បាន១ថ្ងៃ ម្តាយវី ឌីណែត ក៏កាន់តែមានសភាពធ្ងន់ធ្ងរ ហើយក្រុមគ្រូពេទ្យក៏នាំយកទៅចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់។ យ៉ាងណា មកដល់ពេលនេះ មិនទាន់ដឹងថា ស្ថានភាពរបស់ម្តាយវី ឌីណែត យ៉ាងណានៅឡើយនោះទេ៕

កញ្ញាវី ឌីណែត និងម្តាយ
RELATED ARTICLES