Tuesday, June 17, 2025
Homeព័ត៌មានជាតិលោកតាម៉ូតូឌុប វ័យជាង៧០ឆ្នាំ ត្រូវបានលោកស្រីទ្រី ដាណា ជួយសម្រាលជីវភាពហើយ

លោកតាម៉ូតូឌុប វ័យជាង៧០ឆ្នាំ ត្រូវបានលោកស្រីទ្រី ដាណា ជួយសម្រាលជីវភាពហើយ

រូបភាពលោកតាម៉ូតូឌុប វ័យចំណាស់ម្នាក់ ដែលត្រូវបានចែកចាយលើទំព័រហ្វេសប៊ុក បានធ្វើឲ្យថៅកែផលិតផលសម្រស់ និងហាងពេជ្រ ទ្រី ដាណា មានការអាណិតជាខ្លាំង នៅពេលនេះលោកស្រីទ្រី ដាណា បានស្កាត់ជួប ហើយបានអញ្ជើញលោកតា ឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគដ៏ច្រើន។

លោកស្រីទ្រី ដាណា បានបង្ហោះសាថា “បានជួបលោកពូ ដែលរត់ម៉ូតូឌុបនោះហើយ។ អាណិតគាត់ណាស់ សួរទៅអាយុ៧០ឆ្នាំ តែនៅរត់ម៉ូតូឌុប រកលុយបង់បន្ទប់ជួលគេ។ គាត់មានប្រពន្ធ កូន៣នាក់ទៀត តែជាអ្នកធ្វើការអនាម័យទាំងអស់។

ឥឡូវកូវីដចឹង គាត់រត់ឌុបអត់បានទេ គាត់បានមួយថ្ងៃ 1ម៉ឺនរៀលអីហ្នឹង មិនទាន់កាត់ថ្លៃសាំងផង ខ្ញុំជួយដោះស្រាយជីវភាពគាត់ ៥លានរៀល និងអាហារគ្រឿងហូបចុកប្រើប្រាស់មួយចំនួន ដើម្បីគាត់ទុកប្រើ។ គាត់នៅរត់ឌុបម្ដុំសាលាវ៉ាន់ដា បើមានឥវ៉ាន់អី រកគាត់ដឹកទៅ។

កុំភ្លេចការពារខ្លួនពីកូវីដផងបងប្អូន សង្ឃឹមថាវានឹងវិនាសរលាយបាត់ឆាប់ៗ ឱ្យបងប្អូនប្រកបមុខរបរ មានការងារធ្វើ រកចំណូលបានដូចមុនវិញ”៕

RELATED ARTICLES