តារាចម្រៀងផលិតកម្មហង្សមាស ត្រូវបានគេទម្លាយថា បើឆ្លងជំងឺកូវីដ-១៩ ខណៈលោកធ្លាប់មកពិនិត្យកម្តៅមន្ទីរពេទ្យឯកជនមួយកន្លែង យ៉ាងណាពេលនេះ ក្រុមគ្រូពេទ្យបាននឹងកំពុងលោក ទៅសម្រាកព្យាបាលជំងឺផងដែរ។

បើតាមផេកសលិល្បកម្ពុជា បានបង្ហោះសារនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ថា “តារាចម្រៀង រស្មីហង្សមាស គឺលោកថែល ថៃ វិជ្ជមានកូវីដ ១៩

តារាចម្រៀង ថែល ថៃ (វិជ្ជមានកូវីដ ១៩) ធ្លាប់មកពិនិត្យកំដៅនៅមន្ទីរសំរាកព្យាបាល និង សម្ពព សុខាបញ្ញា ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី១៩ មីនា២០២១ ។

ព្រឹកថ្ងៃទី២២មីនាឆ្នាំ២០២១ នេះ អាជ្ញាធរ រួមនិង អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានបិទទីតាំង និងកំពុងសួរនាំបុគ្គលិកពេទ្យដែលនៅប្រចាំការ” ។

គួរបញ្ជាក់ថា តារាចម្រៀងរបស់ផលិតកម្មហង្សមាស ដូចជា ចាន់កែវនិមល, សុគន្ធ និសា , ណុប ប៉ាយ៉ារិទ្ធ, វី ឌីណែត អ្នកអ្នកដឹកនាំសម្តែង MV លោក Eco vak song បានឆ្លងជំងឺកូវីដ-១៩ ហើយពួកគេកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ជិតជាសះស្បើយទៅហើយ៕
