Tuesday, June 24, 2025
Homeព័ត៌មានជាតិកូនផ្សោតទី៣ កើតនៅអន្លង់ផ្សោត

កូនផ្សោតទី៣ កើតនៅអន្លង់ផ្សោត

ខេត្តក្រចេះ ៖ កូនផ្សោតទើបនឹងកើតថ្មី ១ក្បាលទៀត (កូនផ្សោតទី៣) ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃរដ្ឋបាលជលផល និងអង្គការ WWF នៅអន្លង់ព្រះសង្ឃ ជាប់នឹងអន្លង់ផ្សោតកាំពី។

កូនផ្សោតទើបនឹងកើតថ្មីនេះ ត្រូវបានប្រទះឃើញ កាលពីវេលាម៉ោង ១០និង២៥នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអន្លង់ព្រះសង្ឃ ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ជាប់នឹងអន្លង់ផ្សោតកាំពី។

កូនផ្សោតនេះ ស្ថិតនៅក្នុងហ្វូងសត្វផ្សោត ចំនួន៦ក្បាលផ្សេងទៀត ហើយនេះគឺជាកូនផ្សោតទី៣ ដែលបានកើតនៅដើមឆ្នាំ២០២៤ នេះ។

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះមន្ត្រីឆ្មាំទន្លេទាំងអស់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។

ប្រសិនបើបងប្អូនប្រជានេសាទ បានប្រទះឃើញវត្តមានសត្វផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣ ០១១ ៣៥៥ ៨៨៣ ០៩៩ ៧៩១ ៩១៩ ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២ ៕

RELATED ARTICLES