Friday, July 4, 2025
Homeតារាខ្មែរស្រីស្អាតសឹម ស្រីនិច្ច ថាសុខ សាន់នី ត្រឹមជាមិត្ត

ស្រីស្អាតសឹម ស្រីនិច្ច ថាសុខ សាន់នី ត្រឹមជាមិត្ត

ភ្នំពេញ ៖ ស្រីស្អាតសឹម ស្រីនិច្ច ធ្លាប់តែនិយាយថា មិនទាន់អាចនិយាយបានទេ ពីទំនាក់ទំនងជាមួយពិធីករលោក សុខ សាន់នី ថាជាអ្វីឲ្យពិតប្រាកដនោះ ស្រាប់តែពេលនេះស្រីនិច្ច និយាយច្បាស់ៗថា នាងនិងលោក សាន់នី ទាក់ទងគ្នាគ្មានអ្វីលើសពីមិត្តភក្ដិឡើយ ។ វាចាបែបនេះរបស់ស្រីស្អាត អាចនឹងធ្វើឲ្យលោកសាន់នី ធ្លាក់ថើ្លមក្តុកជាមិនខាន ប៉ុន្ដែវាក៏ជាសញ្ញាបង្ហាញទៅបុរសទាំងឡាយដែលធ្លាប់លួចស្នេហាស្រីនិច្ច អាចចាប់ ផ្ដើមប្រជែងយកបេះដូងស្រីស្រស់នេះបានវិញហើយ។

 សឹម ស្រីនិច្ច បានប្រាប់អ្នកយកព័ត៌មាន «នគរធំ» នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ថា «ជាមួយបងសាន់នី អត់មានបញ្ហាអីទេ ! ពួកខ្ញុំស្និទ្ធស្នាលគ្នាដូចដើម ប៉ុន្ដែបើបញ្ជាក់ឲ្យច្បាស់ទៅ អត់លើសពីមិត្តទេ ពួកខ្ញុំគ្រាន់តែជាអ្នកស្គាល់គ្នាយូរឆ្នាំ ជាដៃគូដ៏ស្និទ្ធស្នាល អត់មានអីលើសពីហ្នឹងទេ!»។

តារាសម្ដែងកញ្ញាសឹម ស្រីនិច្ច​ និងពិធីករលោកសុខ សាន់នី

ការដែលសឹម ស្រីនិច្ច ចេញមកបញ្ជាក់ពីទំនាក់ទំនងច្បាស់ៗជាមួយលោកសុខ សាន់នី នាពេលនេះ បន្ទាប់ពីមានការសង្ស័យថា អ្នកទាំងពីរ មានបញ្ហាមិនសូវចុះសម្រុងគ្នា នារយៈពេលចុងក្រោយនេះ រហូតបង្ខំចិត្តរក្សាគម្លាតពីគ្នាបន្ដិចម្ដងៗ ហើយបើនៅតែបែបនេះទៀត ចំណងស្នេហារបស់អ្នកទាំងពីរ នឹងមានការប្រែប្រួលជាមិនខាន ។ ប៉ុន្ដែស្រីនិច្ច បែជាថា នៅធម្មតាៗ គ្រាន់តែមិនស៊ីជម្រៅទេ គឺនាងចាត់ទុកលោកសាន់នី គ្រាន់តែជាមិត្តភក្ដិធម្មតាប៉ុណ្ណោះ ។ ចំណែកលលោកសុខ សាន់នី នៅលើបណ្ដាញសង្គម គេឃើញលោកងាកមកដើរលេងនិងញ៉ាំអាហារតែម្នាក់ៗឯង ដែលមើលទៅដូចជាកំពុងឯកាខ្លាំង ព្រោះលែងមានស្រីនិច្ច កៀកកើយដូច មុន ។

សូមរំលឹកថា សឹម ស្រីនិច្ច ត្រូវបានគេសង្ស័យថា នាងមានទំនាក់ទំនងស្នេហាជាមួយលោកសុខ សាន់នី កាលពីដើមខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីអ្នកទាំងពីរបានបណ្ដើរគ្នាទៅដើរលេងនិងញ៉ាំអាហារយ៉ាងរ៉ូមែនទិក តែពីរនាក់ នៅប្រទេសថៃ ដែលសកម្មភាពនោះ គឺដូចជាគូសង្សារ ។ ប៉ុន្តែសម្រាប់លោកសាន់នី ហាក់ដូចជាបង្ហាញថា ខ្លួនមានមន្ដស្នេហ៍មិនធម្មតាទេ ព្រោះជាញឹកញាប់ លោកតែងតែបញ្ចេញឲ្យគេឃើញមានស្រីស្អាតៗឱបថើប ដូចជា ជីជី និងគៀត សុវណ្ណាឡាង ជាដើម ដែលបញ្ហានេះហើយ គេជឿថា ទោះជា ស្រីនិច្ច មិនចេះប្រចណ្ឌ តែវាប្រាកដជាធ្វើឲ្យនាងទើសភ្នែក ហើយប៉ះអារម្មណ៍។ អ្វីដែលមិននឹកស្មាន ស្រីនិច្ច -សាន់នី  សឹង តែលែងមានកៀកកើយគ្នាដូចមុនទៀតហើយ ហើយពេលនេះ ស្រីស្អាត បញ្ជាក់ច្បាស់ៗថា នាងចាត់ទុកលោកសាន់នី ដូចមិត្តភក្ដិ ។ ក្រោយស្រីនិច្ច ថ្លែងបែបនេះ តើលោកសាន់នី នឹងគិតយ៉ាងណា ខណៈដែលកាលពីចុងខែមិថុនា ពិធីកររូបនេះ បង្ហាញនូវការតាំងចិត្តរក្សាសុខភាពផ្លូវចិត្ត ហាក់ដូចជាលោកកំពុងតែមានវិបត្តិអ្វីមួយ។  

សឹម ស្រីនិច្ច មានជម្រើសស្នេហាច្រើន ខណៈដែលមុនជ្រើសលោកសុខ សាន់នី ជាដៃគូ នាងក៏បានបែកបាក់ស្នេហាជាមួយបុរសម្នាក់ រកស៊ីផ្នែកអចលនទ្រព្យផងដែរ ។ តារាបង្ហាញម៉ូដដែលក្លាយទៅជាតារាភាពយន្ដអា ជីពរូបនេះ នឹងលេចធ្លោថែមទៀត នៅពេលដែលភាពយន្ដរឿង «អប្សរាមហាអង្គរ» ដែលនាងសម្ដែងជាតួឯក និងលេងដល់ទៅតួ៣ ផ្សេងគ្នា ក្រោមការដឹកនាំរបស់លោកហ្វៃ សំអាង នោះ ដាក់បញ្ចាំង នាពេលខាងមុខ  ស្របពេលដែលថ្មីៗនេះ នាងថា ទើបថតចប់រឿងមួយ​ ឲ្យផលិតកម្ម LD  ៕

RELATED ARTICLES