Friday, July 4, 2025
Homeព័ត៌មានអន្តរជាតិនាយករដ្ឋមន្ត្រីថៃ តុលាការធម្មនុញ្ញព្យួរតំណែង ស្បថចូលកាន់តំណែងរដ្ឋមន្រ្តីវប្បធម៌ គណៈរដ្ឋមន្រ្តីថ្មី

នាយករដ្ឋមន្ត្រីថៃ តុលាការធម្មនុញ្ញព្យួរតំណែង ស្បថចូលកាន់តំណែងរដ្ឋមន្រ្តីវប្បធម៌ គណៈរដ្ឋមន្រ្តីថ្មី

បាងកក (ថៃ) ៖ សមាជិកគណៈរដ្ឋមន្រ្តីថ្មីថៃ បានធ្វើសច្ចាប្រណិធាន ចូលកាន់តំណែងនៅចំពោះមុខព្រះ មហា ក្សត្រ ក្នុងព្រះបរមរាជវាំង នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ខណៈលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីដែលត្រូវបានតុលាការធម្មនុញ្ញព្យួរតំណែង ក៏បានស្បថចូលកាន់តំណែងជារដ្ឋមន្រ្តីវប្បធម៌ ផងដែរ។

ក្នុងពិធីស្បថចូលកាន់តំណែងនេះ លោកសុរិយៈ ជឹងរុងរឿងគីត អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងគមនា គមន៍ ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីស្តីទី ជំនួសលោកស្រី ផែថងថាន ស៊ីណាវ៉ាត់  បន្ទាប់ពីតុលាការធម្មនុញ្ញ បានសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រី របស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានដឹកនាំសមាជិកគណៈរដ្ឋមន្រ្តី ចំនួន ១៤នាក់ ធ្វើសច្ចាប្រណិធានចូលកាន់តំណែង។ ។

១- លោក ភូមិថាំ វេជយឆ័យ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

២- លោក សុឆាត ដាន់ច:រើន ជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការនាយករដ្ឋមន្ត្រី

៣- លោកស្រី សុដាវណ្ណ វ៉ាំងសុភកិច្ចកុសល ជារដ្ឋមន្ត្រីក្រសួងអប់រំឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍

៤- លោក អាត់ថ:ខន ស៊ិរិលត្យាកន ជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍

៥- លោក ចតុផន បុរុតផាត់ ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

៦- លោក ឆាន់ធ្វីត សាន់ថ:ស៊ីត ជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

៧- លោក ដេឆ:អ៊ិសម៍ ខាវថង ជាអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

៨- លោក ភុងឃ្វីន ជឹងរុងរឿងកិច្ច ជារដ្ឋមន្ត្រីក្រសួងការងារ

៩- លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ជារដ្ឋមន្ត្រីក្រសួងវប្បធម៌

១០- លោកស្រី នឫមល ភិនយ៉ូស៊ីនវ៉ាត់ ជារដ្ឋមន្ត្រីក្រសួងអប់រំ

១១- លោកស្រី ស៊ិន្ធិផន វរិនវ៉ាតឆ:រ:រ៉ូច ជាអនុរដ្ឋមន្ត្រីក្រសួងអប់រំ

១២- លោក ថេវ័ន លិបតាផាន់លប់ ជាអនុរដ្ឋមន្ត្រីក្រសួងអប់រំ

១៣- លោក អនុឆា ស:ស៊ុមទ្រព្យ ជាអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល

១៤- លោក ឆ័យឆ:ណ: តេជះតេជោ ជាអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល

បន្ទាប់ពីពិធីស្បថចូលកាន់តំណែង គណៈរដ្ឋមន្រ្តីថ្មី មានកិច្ចប្រជុំមួយ នៅវិមានរដ្ឋាភិបាល ហើយលោកសុរិយៈ ជឹងរុងរឿងគីត បានផ្ទេរតួនាទីនាយករដ្ឋមន្រ្តីស្តីទី ជូនទៅលោក លោក ភូមិថាំ វេជយឆ័យ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ វិញ។

លោក ជិរ៉ាយុ ហួងទ្រព្យ អ្នក​នាំ​ពាក្យ​ទីស្តីការ​នាយក​រដ្ឋមន្ត្រី ​បានឲ្យដឹងថា ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែ​កក្កដា ឆ្នាំ​២០២៥ អង្គ​ប្រជុំ​គណៈរដ្ឋមន្ត្រី បានឯកភាព​តាម​សំណើ​របស់​ទីស្តីការ​នាយករដ្ឋមន្ត្រី ​ទាក់ទិន​នឹង​ការ​ចាត់តាំង​ឧបនាយករដ្ឋមន្ត្រី ​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រីស្តីទី ក្នុង​ករណី​ដែល​នាយក​រដ្ឋមន្ត្រី ​មិន​អាច​បំពេញ​ភារកិច្ច​បាន។ ឧបនាយករដ្ឋមន្ត្រី ដែល​ត្រូវ​ចាត់​តាំង​ឱ្យ​ធ្វើ​ការ​ជំនួស​នាយក​រដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រីស្តីទី) ​តាម​លំដាប់​ដូច​ខាងក្រោម ៖

១- លោក ភូមិថាំ វេជយឆ័យ

២- លោកសុរិយៈ ជឹងរុងរឿងគីត

៣- លោកភីរផាន់ សាលីរដ្ឋវិផាក

៤- លោកភិឆ័យ ឈុនហវឈិរ:

៥- លោកប្រ:សឺត ច័ន្ទថាន់វង់ថង៕

RELATED ARTICLES