Thursday, August 14, 2025
Homeទេសចរណ៍ទេសចរបរទេស ១០០នាក់ ទស្សនាតំបន់អេកូទេសចរណ៍ខេត្តក្រចេះ

ទេសចរបរទេស ១០០នាក់ ទស្សនាតំបន់អេកូទេសចរណ៍ខេត្តក្រចេះ

ខេត្តក្រចេះ ៖ នាវាទេសចរណ៍ មួយគ្រឿង ឈ្មោះ SG.6342 BASSAC PANDAW បានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកចូលចតនៅកំពង់ផែក្រចេះ ដើម្បីទស្សនាទេសភាពតាមដងទន្លេមេគង្គ និងតំបន់អេកូទេសចរណ៍សំខាន់ៗក្នុងខេត្តក្រចេះ នារដូវបៃតង។

មន្ត្រីមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ថា នាវាទេសចរណ៍ឈ្មោះ SG.6342 BASSAC PANDAW បានធ្វើដំណើរមកកាន់ទឹកដីខេត្តក្រចេះ ចំនួន២ដង នៅក្នុងសប្តាហ៍នេះ ដោយមានផ្ទុកភ្ញៀវទេសចរអន្តរជាតិ ប្រមាណជា ១០០នាក់ មកចូលចតកំពង់ផែក្រចេះ មានរយៈពេល២ថ្ងៃ ១យប់ ព្រមទាំងបានទៅទស្សនានៅតំបន់អេកូទេសចរណ៍សំខាន់ៗក្នុងខេត្ត ដូចជា រមណីយដ្ឋានអន្លង់ផ្សោត កាំពី ជាដើម។

តាមរយៈការធ្វើដំណើរទេសចរណ៍តាមផ្លូវទឹកមកកាន់ខេត្តក្រចេះ ស្តែងឱ្យឃើញថា ខេត្តក្រចេះ ដែលជាខេត្តជាប់ដងទន្លេមេគង្គ កំពុងស្ថិតក្នុងអារម្មណ៍របស់ភ្លៀវទេសចរ និងពិតជាបានរួមចំណែកក្នុងការបង្កើតការងារ មុខរបរ និងបង្កើនប្រាក់ចំនូលដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យកាន់តែប្រសើរឡើង។

ជារឿយៗ គេតែងតែសង្កេតឃើញថា មាននាវាទេសចរណ៍គ្រប់ប្រភេទ មកសុំចូលចតនៅកំពងផែក្រចេះ មិនថារដូវទឹកស្រក ឬរដូវទឹកដំឡើងនោះទេ ដោយសារកត្តាភូមិសាស្ត្រនៃទម្លេមេគង្គ ពីភ្នំពេញ មកខេត្តក្រចេះ មានប្រវែងប្រមាណ ២៤០គីឡូម៉ែត្រ មានជម្រៅទឹកជ្រៅ មិនមានទឹកជួរ ឬថ្មប៉ប្រះទឹក ដែលជាហេតុធ្វើឱ្យនាវាបើកបរទៅមកយ៉ាងរលូន និងសុវត្ថិភាព៕

RELATED ARTICLES