Thursday, August 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនស្រីចិត្តភ្លើង ដុតផ្ទះម៉ែឆេះហ្មត់

កូនស្រីចិត្តភ្លើង ដុតផ្ទះម៉ែឆេះហ្មត់

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ បានប្រើប្រាស់ថ្នាំញៀន រហូតដល់វង្វេងស្មារតី បានយកដែកកេះមកដុតផ្ទះម្តាយបង្កើត បណ្តាលឱ្យឆេះខ្ទេច ធ្វើឱ្យស្ត្រីជាម្តាយទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ឃាត់ខ្លួនកូនស្រី យកទៅចាត់ការតាមច្បាប់។

ករណីកូនស្រីបែកថ្នាំ ចិត្តភ្លើង ដុតផ្ទះម្តាយនេះ បានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។

កូនស្រីដែលដុតផ្ទះម្តាយចោល ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឡាច សុគន្ធា អាយុ៣០ឆ្នាំ មុខរបរមិន ពិតប្រាកដ រស់នៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ (មានសារធាតុញៀន)។ ចំណែកស្ត្រីរងគ្រោះជា ម្តាយ មានឈ្មោះប៉ាត់ ហាន អាយុ៥៥ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។

ចំពោះវត្ថុតាងដកហូត ដែកកេះ ចំនួន១ ពណ៌លឿង រីឯការខូចខាត ផ្ទះតៀម សង់ពីថ្ម ប្រក់ដំបូលស័ង្កសី ចំនួន១ខ្នង។

តាមសម្តីស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ និងជាម្តាយរបស់ជនសង្ស័យ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ ឈ្មោះឡាច សុគន្ធា (ជនសង្ស័យ) តែងតែប្រើប្រាស់ថ្នាំញៀន ជាប្រចាំ និងប្រើអំពើហិង្សា អុកឡុកអ្នកផ្ទះជាញឹក ញាប់។ លុះមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ស្រាប់តែកូនស្រីនេះ ទើបនឹងមកពីប្រើ ប្រាស់ថ្នាំញៀន មានសភាពបែកថ្នាំ វង្វេងវង្វាន់ស្មារតី ស្រាប់តែបានយកដែកកេះ មកដុតផ្ទះរបស់គាត់ បណ្តា លឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង នាំគ្នាយកទឹកមកជួយបាញ់ពន្លត់។

ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះជាម្តាយទ្រាំនឹងទង្វើកូនស្រីនេះតទៅទៀតលែងបាន ក៏សម្រេចមកដាក់ ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយរលំ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះជាម្តាយ សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុ ឃាត់ខ្លួនស្ត្រីសង្ស័យខាងលើ នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់ថ្នាំញៀន រួចបានធ្វើសកម្ម ភាពដុតផ្ទះរបស់ជនរងគ្រោះជាម្តាយ ឆេះអស់ប្រាកដមែន។

ស្ត្រីសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ ការបន្តតាមនីតិវិធី៕

RELATED ARTICLES