Wednesday, August 27, 2025
Homeតារាខ្មែរលីម តិចម៉េង មិនមែនភេទទី៣

លីម តិចម៉េង មិនមែនភេទទី៣

ភ្នំពេញ ៖ តារាហង្សមាស អាយុ២៨ឆ្នាំ លោកលីម តិចម៉េង បានប្រកាសនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ថា ខ្លួនមិនមែនជាភេទទី៣ ឬស្រលាញ់ប្រុសដូចគ្នាទេ គឺខ្លួនជាមនុស្សប្រុសពេញលក្ខណៈ ១០០% គ្រាន់តែមិនទាន់យកប្រពន្ធប៉ុណ្ណោះ ។ ការចេញមកអះអាងរបស់លោកតិចម៉េង នាពេលនេះ ក្រោយមានគេសួរចំៗថា តើលោកភេទទី៣? កាលណាយកប្រពន្ធ ? ដែលពាក្យនេះ ឡើងសង្កៀរត្រចៀកលោកតិចម៉េង ទៅហើយ ទើបពេលនេះលោកសម្រេចចិត្តត្រូវតែឆ្លើយតបម្ដង សរុបទាំងអស់តែម្ដង ដើម្បីកុំឲ្យ Fan និងមហាជន សង្ស័យតទៅទៀត ព្រោះអាចក្លាយទៅជារឿងធំ ប៉ះពាល់ដល់ការជ្រើសគូអនាគត។

 លោកលីម តិចម៉េង ប្រកាសថា «សំណួរទាំងពីរនេះត្រប៉ែមែន សួរ៣ឆ្នាំហើយ ថ្ងៃនេះខ្ញុំសូមឆ្លើយរួមនៅទីនេះ ជាលើកចុងក្រោយ គ្មានពេលឆ្លើយតប ពន្យល់ Private គ្រប់ៗគ្នាទេ ។ តាំងពីខ្ញុំកើតមក រហូតដល់វ័យ២៨ឆ្នាំ នេះ  ខ្ញុំមិនដែលមានសង្សារ ជាមនុស្សប្រុសទេ ហើយគឺមួយជីវិតតែម្ដង  ពីព្រោះខ្ញុំបាទ ជាមនុស្សប្រុស ១០០%  នេះមិនមែនជាការរើសអើងភេទទី៣ទេ គ្រាន់តែជាការពិតនៃខ្ញុំ ទុកពេល ទុកសិទ្ធិឲ្យខ្ញុំផង ចម្លើយនេះ សូមព្រលឹងដូនតាខ្មែរគ្រប់ជំនាន់ ធ្វើជាសាក្សី ឈប់សួរនាំនូវសំណួរអត់បានការទាំងនេះទៀតទៅ  ទំនេរអាចធ្វើអ្វីផ្សេងដែលមានប្រយោជន៍ទៅ (មួយចំនួន) ប៉ុន្ដែក៏ច្រើនដែរ  ក៏មិនមែនចិត្តចង្អៀតចង្អល់អ្វីដែរ តែធុញ ហើយគួរតែឆ្លើយនៅទីនេះជារួមតែម្ដង»។

ដូចពាក្យគេថា «ការទ្រាំមានដែនកំណត់» មិនខុសទេ ព្រោះលីម តិចម៉េង តែងតែញញឹម នៅពេលគេសួរនាំរឿងដ៏រសើបថា លោកស្រលាញ់ស្រី ឬប្រុស? ឥឡូវដើម្បីឲ្យអស់មន្ទិលសង្ស័យ លោកថា ខ្លួនមិនមែនជាភេទទី៣ទេ ហើយអនាគតភរិយាលោក ត្រូវតែជាស្រ្ដី ១០០% ។

ទស្សនិកជន រង់ចាំមើលថា ក្រោយតិចម៉េង ប្រកាសជាសាធារណៈថា លោកមិនមែនជាភេទទី៣ (ខ្ទើយ) បែបនេះហើយ នៅមានអ្នកសាំតាមសួរសំណួរដែលលោកចាត់ទុកថា «ត្រប៉ែ» នោះតទៅទៀតឬអត់? ព្រោះតារាហង្សមាស រូបនេះ បានតាំងចិត្តថា មិនថាបច្ចុប្បន្ន ឬទៅថ្ងៃអនាគត គឺគ្មានថ្ងៃលោកយកសង្សារ ឬប្រពន្ធ ជាមនុស្សប្រុសដូចគ្នាជាដាច់ខាត។

 ប្រភពបានឲ្យដឹងថា ការដែលលីម តិចម៉េង ត្រូវបានគេសង្ស័យថា ជាភេទទី៣ នោះព្រោះតែតារារួមអាជីពជំនាន់លោក ដូចជា ថុល សុភិទិ និងនាង ដាវីន ជាដើម ពេលនេះសុទ្ធតែមានសង្សាររៀងៗខ្លួន នៅតែ តិចម៉េង បែជាមិនរវីរវល់រឿងយកប្រពន្ធ ហើយលោកគិតតែផ្ដោតពីប្រឹងរកលុយទិញផ្ទះ ទិញឡាន និងលេងម៉ូតូធំ តែម្នាក់ឯងទៅវិញ ។ បញ្ហានេះហើយដែលនាំឲ្យមិត្តភក្ដិ Fan ដាក់ការសង្ស័យកាន់តែធ្ងន់ ទៅលើតិចម៉េង ថាលោកអាចជាតារាដែលស្រលាញ់ភេទដូចគ្នា ដូចគេម៉ៃទៅលើលោកស៊ឹម ច័ន្ទពន្លឺ ដែរ ។ ប៉ុន្ដែដើម្បីឲ្យគេជឿជាក់ថា ខ្លួនមិនមែនជាភេទទី៣ លោកតិចម៉េង និយាយធម្មតាៗ គ្មានគេជឿ ទើបលោកយកព្រលឹងដូនតាខ្មែរ គ្រប់ជំនាន់ ធ្វើជាសាក្សីតែម្ដងថា ក្នុងកាលៈទេសៈណាក៏ដោយ លោកមិនយកសង្សារជាប្រុសទេ ។

 គួរបញ្ជាក់ថា លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ធ្លាប់បង្ហាញឲ្យគេឃើញថា លោកចាប់អារម្មណ៍កញ្ញាលីន សោម៉ា ម្ចាស់ពាន Beat The Best រដូវកាលទី២ ដែរ តែមិនអាចទៅរួច ព្រោះលោកសួរ វិចិត្រ នៅស្និទ្ធស្នេហ៍ជាង។ គេថាការសច្ចាតែមាត់របស់លោកតិចម៉េង នាពេលនេះ អាចនៅតែមានអ្នកខ្លះមិនទាន់អស់ចិត្តនៅឡើយ។ ប៉ុន្ដែបើតិចម៉េង ហ៊ានបង្ហាញប្រពន្ធ ឬសង្សារដូចថុលសុភិទិ និងនាងដាវីន ដែរនោះ ច្បាស់ជាអាចបន្សាបបាន១០០% តែម្តង៕

RELATED ARTICLES