Thursday, September 25, 2025
Homeព័ត៌មានជាតិអាជ្ញាធរអប្សរា ស្នើប្រុងប្រយ័ត្នហានិភ័យនារដូវវស្សា នៅរមណីយដ្ឋានអង្គរ

អាជ្ញាធរអប្សរា ស្នើប្រុងប្រយ័ត្នហានិភ័យនារដូវវស្សា នៅរមណីយដ្ឋានអង្គរ

ខេត្តសៀមរាបៈ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹង ស្តីពីហានិភ័យផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ នារដូវវស្សា នៅរមណីយដ្ឋានអង្គរ។

សេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា គឺកម្ពុជា កំពុងទទួលរងនូវឥទ្ធិពលខ្យល់មួយចំនួន ដែលបង្កឱ្យមានភ្លៀងធ្លាក់ជញ្ជ្រាំ ផ្គរ រន្ទះ លាយឡំជាមួយ ខ្យល់កន្ត្រាក់ ដែលជាហេតុបណ្តាលឱ្យដីជ្រោយ ងាយរលំ ឬបាក់មែកឈើនានា ជាយថាហេតុ នៅតាមទីតាំងមួយចំនួន នៃរមណីយដ្ឋានអង្គរ។

ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អ្នកបើក បរយានគ្រប់ប្រភេទ និងអ្នកដឹកភ្ញៀវទេសចរទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ នៅក្នុងអំ ឡុងពេលធ្វើដំណើរ ឬទស្សនាប្រាសាទនានា នៅក្នុងតំបន់ រមណីយដ្ឋានអង្គរ ជាពិសេសសូមមេត្តាកុំចតយានគ្រប់ប្រភេទ ឬឈប់ជ្រកក្រោមដើមឈើ ដើម្បីបង្ការនូវហានិយភ័យនានា ដែលអាចបណ្តាលឱ្យរងរបួស ឬខូចខាតទ្រព្យសម្បត្តិ ឬអាចឈានទៅដល់ប៉ះពាល់អាយុជីវិតផងដែរ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំងអស់មេត្តា បង្កើនការប្រុងប្រយ័ត្ន និងអនុវត្តតាមការគួរ៕

RELATED ARTICLES