Thursday, September 25, 2025
Homeព័ត៌មានអន្តរជាតិព្រះវិហារចំនួន៨៤ នៅអេត្យូពី បានផ្លាស់ប្ដូរផ្លាក​សញ្ញាទៅជាព្រះវិហាររោងឧបោសថ នៃសេចក្ដី​បន្ទាល់សាសនាគ្រីស្ទស៊ីនឆន់ជី

ព្រះវិហារចំនួន៨៤ នៅអេត្យូពី បានផ្លាស់ប្ដូរផ្លាក​សញ្ញាទៅជាព្រះវិហាររោងឧបោសថ នៃសេចក្ដី​បន្ទាល់សាសនាគ្រីស្ទស៊ីនឆន់ជី

កាលពីថ្ងៃទី១០ ខែមុន ពូជអំបូរពេត្រុសនៃព្រះវិហារស៊ីនឆន់ជី បានប្រារព្ធពីធី «ផ្លាស់ប្ដូរផ្លាក សញ្ញា ព្រះវិហារចំនួន ៨៤ នៅឯប្រទេសអេត្យូពី»។ នៅក្នុងកម្មវិធីនោះ គ្រូគង្វាលរបស់ព្រះវិហារទាំង ៨៤នាក់ បានក្លាយទៅជាពួកបរិសុទ្ធរបស់ព្រះវិហារគ្រីស្ទស៊ីនឆន់ជី ហើយប្ដេជ្ញាចិត្តថា នឹងផ្សព្វផ្សាយ ព្រះបន្ទូលរបស់ព្រះគម្ពីរវិវរណៈសញ្ញាថ្មីនេះជាមួយគ្នា ព្រមទាំងនឹងក្លាយទៅជាតែមួយជាមួយគ្នា តាមរយៈ «ព្រះបន្ទូលបើកបង្ហាញ»នេះផងដែរ។

លទ្ធផលលើកនេះ កើតចេញមកពីគ្រូគង្វាល អាសេផា អង់ហ្គេតូ(ប្រធានសមាគមនិកាយ មីស្កាណា) ដែលបានមកចូលរួម ក្នុងកម្មវិធី «បង្រៀនពិសេសនៃវិវរណៈ ដោយអញ្ជើញ គ្រប់អស់ទាំងសាសន៍» ប្រារព្ធឡើងដោយព្រះវិហារស៊ីនឆន់ជី ឆង់ជូ នៅខែវិច្ឆិកា ឆ្នាំមុន ដោយបានត្រឡប់ទៅស្រុកកំណើតនៅអេត្យូពីរបស់ខ្លួន ហើយបានបន្តនូវ សិក្ខាសាលានេះទៅព្រះវិហារដែលនៅក្នុងតំបន់នោះបន្តទៀត។

គ្រូគង្វាល អាសេផា អង់ហ្គេតូ ខាងលើបានធ្វើដំណើរទៅព្រះវិហារចំនួន ១០០ នៅក្នុងទីក្រុងចំនួន ១០ ដោយធ្វើសិក្ខាសាលា ហើយបានធ្វើបន្ទាល់ថា ខ្លួនបានរៀនព្រះបន្ទូលបើកបង្ហា នៅព្រះវិហារស៊ីនឆន់ជី។

ការផ្លាស់ប្ដូរផ្លាកសញ្ញាព្រះវិហារលើកនេះ លើសពីការប្ដូរឈ្មោះធម្មតា វាគឺជាលទ្ធផលមួយដ៏សំខាន់ ក្នុងការជំរុញឲ្យមានការផ្លាស់ប្ដូរព្រះបន្ទូលគោល ទូទាំងសហគមន៍នៃព្រះវិហារនៅអេត្យូពី។

នៅក្នុងកម្មវិធីលើកនេះ គ្រូគង្វាលដែលតំណាងឲ្យព្រះវិហារទាំង ៨៤ បានមានប្រសាសន៍ថា “ពួកយើងបានក្លាយទៅជាពួកបរិសុទ្ធរបស់ព្រះវិហារសាសនាគ្រីស្ទស៊ីនឆន់ជី ដែលស្ទាត់ជំនាញ ព្រះគម្ពីរវិវរណៈសញ្ញាថ្មី” ហើយប្ដេជ្ញាចិត្តថា “នឹងផ្សព្វផ្សាយព្រះបន្ទូលរបស់វិវរណៈនៅទូទាំង អេត្យូពី ទាំងគ្រូគង្វាល និងពួកបរិសុទ្ធទាំងអស់ គឺត្រូវតែទៅតាមព្រះបន្ទូលនៃសេចក្ដីពិតតែមួយ ប៉ុណ្ណោះ”។

អ្នកនាំពាក្យពូជអំបូរពេត្រុសរបស់ព្រះវិហារស៊ីនឆន់ជី បានបំភ្លឺថា “បច្ចុប្បន្ន គ្រូគង្វាល 181នាក់ នៅ អេត្យូពីកំពុងតែសិក្សាព្រះបន្ទូលបើកបង្ហារបស់ព្រះវិហារសាសនាគ្រីស្ទស៊ីនឆន់ជី” ហើយ “នឹង ខិតខំប្រកាសប្រាប់យ៉ាងទូលំទូលាយ អំពីការពិតនៃការសំរេចការសន្យារបស់វិវរណៈនៅក្នុងគ្រានេះ ហើយនឹងធ្វើឲ្យ ព្រះវិហារទូទាំងពិភពលោកក្លាយតែមួយនៅក្នុងព្រះបន្ទូល”៕

RELATED ARTICLES