ខេត្តព្រះសីហនុ ៖ អគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ថា ទណ្ឌិត ចំនួន៩៨នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តព្រះសីហនុ ទៅកាន់មណ្ឌលអប់រំកែប្រែទី៣ ស្ថិតក្នុងខេត្តត្បូងឃ្មុំ ដើម្បីរំដោះភាពចង្អៀតណែន។

យោងតាមប្រភពអគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹថា ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ បានធ្វើការផ្ទេរនិងដឹកជញ្ជូនជនជាប់ឃុំ ចំនួន៩៨នាក់ ពីពន្ធនាគារខេត្តព្រះសីហនុ ដែលមានភាពចង្អៀតណែន ទៅឃុំខ្លួនបន្តនៅមណ្ឌលអប់រំកែប្រែទី៣ ស្ថិតក្នុងខេត្តត្បូងឃ្មុំ ដើម្បីរំដោះភាព ចង្អៀតណែន។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការចុះអនុវត្តបញ្ជាផ្ទាល់ដោយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ប្រកបដោយសុវត្ថិភាព៕
