Tuesday, September 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមន្ត្រីជំនាញចុះកាយដីភក់ បើកផ្លូវអន្ទង់អាំង

មន្ត្រីជំនាញចុះកាយដីភក់ បើកផ្លូវអន្ទង់អាំង

ខេត្តពោធិ៍សាត់ ៖ លោកផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ថា កំណាត់ផ្លូវជាតិលេខ៥៥ (ចំណុចអន្ទង់អាំង) PK141+300 ដែលរងការបាក់ច្រោះដីធ្លាក់ភក់ ដើមឈើ និងថ្ម លើតួផ្លូវ រហូតដល់កាត់ផ្តាច់ចរាចរណ៍ រយៈពេលខ្លី រំខានដល់ការធ្វើដំ​ណើរបងប្អូនប្រជាពលរដ្ឋនោះ នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ អាចបើកផ្លូវចរាចរណ៍មធ្យោ​បាយគ្រប់ប្រភេទបានឡើងវិញហើយ។

លោកផន រឹម បានបញ្ជាក់ថា ក្រុមការងារជំនាញផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ និងអង្គភាពពាក់ព័ន្ធ ក្នុងខេត្ត បានចុះទៅដល់កន្លែងនោះភ្លាមៗ ដើម្បីអន្តរាគមន៍បើកផ្លូវ ធានាការតភ្ជាប់ឡើងវិញ សម្រួលដល់ការធ្វើដំណើរពលរដ្ឋ។

លោកផន រឹម បានបញ្ជាក់ទៀតថា ក្រុមការងារនៅបន្តធ្វើការទាំងភ្លៀងធ្លាក់ ដើម្បីកាយភក់ ដើមឈើ ដី ថ្ម កម្ទេចកម្ទី ចេញពីផ្លូវ កាយមុខទឹក ដោយធ្វើយ៉ាងណាឱ្យទីតាំងនោះ  វិលមក រកស្ថានភាពដូចដើមវិញ៕

RELATED ARTICLES