Thursday, October 9, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ រកឃើញគេហទំព័រក្លែងបន្លំ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រកឃើញគេហទំព័រក្លែងបន្លំ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្នុងរយៈពេលថ្មីៗនេះ គេហទំព័រដែលមានអាសយដ្ឋាន https://edocs.online/index.php បានក្លែងបន្លំជាគេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រាប់ឱ្យអ្នកដំណើរចូលព្រះរាជាណាចក្រកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិ បំពេញព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិក សលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា “Cambodia e-Arrival” តាមរយៈគេហទំព័រមួយនេះ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការបដិសេធចំពោះគេហទំព័រដែលមានអាសយដ្ឋានខាងលើ គឺមិនមែនជាគេហទំព័រស្របច្បាប់ ដែលត្រូវបង្កើតឡើងដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់ក្នុងការបំពេញព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិក សលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា នោះឡើយ។ សូមអ្នកដំណើរចូលព្រះរាជាណាចក្រកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិ ទាំងអស់ ធ្វើការពិនិត្យឱ្យបានច្បាស់លាស់ ចៀសវាងការចូលទៅគេហទំព័រក្លែងបន្លំនានា ដែលនាំឱ្យមានការខាតបង់ថវិកា ឬការលួចយកព័ត៌មានផ្ទាល់ខ្លួនផ្សេងៗរបស់អ្នកប្រើប្រាស់ ដោយខុសច្បាប់។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមធ្វើការបញ្ជាក់ជាថ្មីថា ការបំពេញព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិក សលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា ជាផ្លូវការ គឺតាមគេហទំព័រ “www.arrival.gov.kh” ឬ “Cambodia e-Arrival” នៅក្នុងកម្មវិធី App Store និង Play Store នៅលើទូរស័ព្ទដៃ ឬឧបករណ៍អេឡិចត្រូនិក ផ្សេងទៀត ហើយពុំតម្រូវឱ្យបង់ថ្លៃសេវានោះទេ…៕

RELATED ARTICLES