Saturday, October 11, 2025
Homeទេសចរណ៍ ពិព័រណ៍ផ្លូវឫស្សី នៅសៀមរាប ថ្ងៃ១៨-១៩ តុលា

 ពិព័រណ៍ផ្លូវឫស្សី នៅសៀមរាប ថ្ងៃ១៨-១៩ តុលា

ខេត្តសៀមតាប៖ អាជ្ញាធរខេត្តសៀមរាប បានធ្វើការអំពាវនាវដល់សាធារណជន ចូលរួមឱ្យបានច្រើនកុះករ ក្នុងពិព័រណ៍ “ផ្លូវឫស្សី (Bamboo Street)” ដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៥ ខាង មុខនេះ ស្ថិតនៅភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

តាមប្រភពមន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋបាលខេត្តសៀមរាប ជំរុញឱ្យអ្នកពាក់ព័ន្ធ ចូលរួមរៀបចំនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយ កម្មវិធីពិព័រណ៍ “ផ្លូវឫស្សី (Bamboo Street)” ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ស្ថិតនៅភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ជាមួយគ្នានេះដែរ អាជ្ញាធរខេត្តសៀមរាប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ចូលរួមឱ្យបានច្រើនកុះករ។

គួរបញ្ជាក់ថា “ផ្លូវឫស្សី (Bamboo Street)” ស្ថិតនៅខាងក្រោយវត្តដំណាក់ នៃក្រុងសៀមរាប មានប្រវែង ២៨០ម៉ែត្រ ត្រូវបានដាក់ឱ្យដំណើរនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ដែលបានបង្ហាញនូវភាពលេចធ្លោតាមរចនាបទធម្មជាតិ និងវប្បធម៌ ដោយមានស្ទីលជីវិត ប្រើសម្ភារៈ ផលិតពីឫស្សី ក៏ដូចជាម្ហូបអាហារ ភេសជ្ជៈ នំចំណី បែបដើម។ ទីនោះ មិនមានប្រើប្រាស់ប្លាស្ទិកនោះទេ។ ម៉្យាងទៀត តំបន់នេះ ត្រូវបានស្ថាបនាឡើង ដើម្បីលើក កម្ពស់វិស័យទេសចរណ៍ និងបង្កើតបទពិសោធន៍ថ្មីសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ៕

RELATED ARTICLES