Thursday, November 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទឹកជំនន់ ក្រពើ រួចពីទ្រុង ៣០ក្បាល ចាប់បាន១៦

ទឹកជំនន់ ក្រពើ រួចពីទ្រុង ៣០ក្បាល ចាប់បាន១៦

ខេត្តសៀមរាប ៖ សត្វក្រពើ ចំនួន៣០ក្បាល ក្នុងចំណោម ៧៣ក្បាល បានរួចចេញពីទ្រុង ពេលមានទឹកជំនន់ និងត្រូវបានម្ចាស់តាមរកឃើញនិងចាប់មកវិញបានចំនួន១៦ក្បាល នៅសល់ ១៤ក្បាលទៀត កំពុងតាមចាប់បន្ត ជាហេតុធ្វើឱ្យប្រជាពលរដ្ឋមូលដ្ឋាន កំពុងមានការភ័យខ្លាច បានហាមប្រាមកូនចៅ មិនឱ្យដើរផ្តេសផ្តាស ពិ សេសមិនឱ្យចុះទឹកលេងដាច់ខាត។

ករណីសត្វក្រពើរួចពីទ្រុងនេះ បានកើតឡើង កាលពីចន្លោះម៉ោង១២រំលងអធ្រាត្រ ទៅម៉ោង៣ទៀបភ្លឺ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិតាលាវ ឃុំតាសោម ស្រុកអង្គរជុំ។

ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វក្រពើ ខាងលើ មានឈ្មោះឈឿង ស៊ីម៉ាក់ ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅ ភូមិតាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។ ចំណែកសត្វក្រពើសរុបនៅក្នុងទ្រុង មានចំនួន៧៣ក្បាល។

យោងកតាមរបាយការណ៍បឋម របស់នគរបាលស្រុកអង្គរជុំ បានបង្ហាញថា នៅចន្លោះម៉ោង១២រំលងអធ្រាត្រ ដល់ម៉ោង៣ទៀប ភ្លឺ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីសត្វក្រពើ រួចចេញពីទ្រុង នៅភូមិតាលាវ ឃុំតា សោម ស្រុកអង្គរជុំ ខេត្តសៀមរាប។ ក្រពើ ចំនួន សរុប៧៣ក្បាល រួចអស់ចំនួន ៣០ក្បាល និងត្រូវបានម្ចាស់តាមចាប់បានមកវិញ ចំនួន១៦ក្បាល នៅសល់ ចំនួន១៤ក្បាលទៀត ពេលនេះ ម្ចាស់ក្រពើ និងអ្នកភូមិ នៅតែរុករកបន្តទៀត ខណៈទឹកជំនន់ នៅតែបន្តឡើង។

ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើ បានសម្តែងនូវអារម្មណ៍ភ័យខ្លាច និងព្រួយបារម្ភពីសុវត្ថិភាពក្រុមគ្រួសារ ពិសេសកូនតូចៗ បានហាមប្រាមកូនចៅ មិនឱ្យដើរតាមដុបព្រៃ វាលស្រែ ពិសេសហាមចុះលេងទឹកដាច់ខាត៕

RELATED ARTICLES