Thursday, November 20, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជ្ញាធរខណ្ឌ៧មករា ចាត់វិធានការក្ដៅ អ្នកយកផ្លូវសាធារណៈ ដាក់ផ្ញើម៉ូតូឡាន

អាជ្ញាធរខណ្ឌ៧មករា ចាត់វិធានការក្ដៅ អ្នកយកផ្លូវសាធារណៈ ដាក់ផ្ញើម៉ូតូឡាន

ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧មករា បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋាន ដែលនៅតាមទីកន្លែងមួយចំនួន តែងតែមានបុគ្គលយកផ្លូវសាធារណៈ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដោយទទួលផ្ញើរថយន្តនិងម៉ូតូ បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងបង្កការកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ។

ជាក់ស្ដែង នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ក្រោមការណែនាំពីលោក ថេង សុថុល អភិបាលខណ្ឌ៧មករា ឲ្យកម្លាំងសណ្ដាប់ធ្នាប់ ចុះចាត់វិធានការការក្ដៅចំពោះទីតាំងយកផ្លូវសាធារណៈដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដោយទទួលផ្ញើរថយន្ត និងម៉ូតូ នៅចំណុចផ្លូវលេខ១៦៩ កែងផ្លូវលេខ១១៤ ជាប់របងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី រាជធានីភ្នំពេញ ក្បែរស្តុបក្ដាន់២ មូល ដ្ឋានសង្កាត់មិត្តភាព ខណ្ឌ៧មករា។

លោក ព្រំ ស៊ីថា អនុប្រធានសណ្ដាប់ធ្នាប់រដ្ឋបាលខណ្ឌ៧មករា បានឲ្យដឹងថា កន្លងមក អាជ្ញាធរខណ្ឌ៧មករា តែងចុះផ្សព្វផ្សាយណែនាំជាប្រចាំឲ្យពលរដ្ឋប្រកបអាជីវកម្ម ចូលរួមរក្សាចិញ្ជើមផ្លូវសាធារណៈ ដើម្បីសោ ភណភាពដងផ្លូវ កាត់បន្ថយការកក់ស្ទះចរាចរណ៍ សូមឈប់បន្តយកផ្លូវសាធារណៈ ប្រកបអាជីវកម្មផ្ទាល់ខ្លួន។ ទីតាំងខាងលើនេះ តែងតែយកផ្លូវសាធារណៈ ទទួលផ្ញើម៉ូតូ ឡាន ចតពេញផ្លូវ ទាំងចំណុចផ្លូវកែង មិនខ្វល់ពីលំហូរចរាចរណ៍របស់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរឡើយ។

ក្នុងការចុះចាត់វិធានការនេះ កម្លាំងអាជ្ញាធរ បានយករនាំងដែក ចាក់សោកង់រថយន្តដែលចតលើផ្លូវ និងម៉ូតូមួយចំនួនផងដែរ។

ពាក់ព័ន្ធសណ្ដាប់ធ្នាប់សាធារណៈនេះដែរ រដ្ឋបាលខណ្ឌ៧មករា ក្រោមការដឹកនាំរបស់លោក ថេង សុថុល អភិ បាលខណ្ឌ តែងតែជំរុញដល់មន្រ្តីពាក់ព័ន្ធក្រោមឱវាទ បន្តយកចិត្តទុកដាក់ជាប្រចាំ ដើម្បីសោភណភាពតាមដងផ្លូវ កាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាបានចិញ្ជើមផ្លូវសម្រាប់អ្នកធ្វើដំណើរថ្មើរជើង។ បន្ថែមពីនេះ លោកអភិបាលខណ្ឌ បានបន្តយកចិត្តទុកដាក់ពីបញ្ហាចិញ្ជើមផ្លូវនេះ គឺផ្លាស់ប្ដូរការ៉ូឡាចាស់ ដាក់ថ្មីផងដែរ៕

RELATED ARTICLES