Thursday, January 15, 2026
Homeតារាខ្មែរលី ម៉ារីណា ខួបរៀបការ២ឆ្នាំ មិនទាន់ពពោះ

លី ម៉ារីណា ខួបរៀបការ២ឆ្នាំ មិនទាន់ពពោះ

ភ្នំពេញ ៖ លី ម៉ារីណា បានធ្វើពិធីជប់លៀងខួបអាពាហ៍ពិពាហ៍ (Anniversary) គម្រប់២ឆ្នាំ នៅហាងមួយ កាលពីរាត្រីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ដោយនាងហៅតែភ្ញៀវជិតដិតបំផុតប៉ុណ្ណោះ ឲ្យចូលរួម មានដូចជា លោកហ្វៃ សំអាង, សាយ សៀរ៉ា, អ្នកនាងដាញ់ ម៉ូនីកា, កែវ ពេជ្រពិសី, សម ម៉ាណា, ញឹម ចាន់ថន, យក់ ថិតរដ្ឋា, សារ៉ាយ សក្ខណា, ទឹម រដ្ឋា និងសឿនផាន ផាភួង ជាដើម ។

នៅថ្ងៃពិសេសរបស់ខ្លួននេះ ម៉ារីណា ទទួលបានសារជូនពរជាច្រើន ពីមិត្តរួមអាជីព ពិសេស គឺឲ្យនាងបានសម្រេចបំណងពពោះកូនបន្ដពូជ ឲ្យបានឆាប់ កាន់តែល្អ ប៉ុន្ដែពាក្យនេះគេឮតាំងពីនាងរៀបការហើយភ្លាមៗ រហូតមានអ្នកស្និទ្ធនាងខ្លះ ចង់ឲ្យនាងបានកូនភ្លោះទៀតង តែរៀបការ ២ឆ្នាំនេះ គឺនៅតែមិនទាន់បានកូនង៉ាដូចចិត្តដដែល ខណៈដែលឆ្នាំនេះ នាងមានអាយុ ៤៥ឆ្នាំ ស្របពេលកូនប្រុសរបស់ម៉ារីណា ឈ្មោះសាត ថៃសាន់ មានអាយុ១១ឆ្នាំ ទៅហើយ។

តារារួមអាជីពដែលទៅចូលរួមពិធីខួបអាពាហ៍ពិពាហ៍ គម្រប់២ឆ្នាំ របស់លី ម៉ារីណា និងលោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានបង្ហើបថា ម៉ារីណា មានជីវិតប្រែប្រួលច្រើន តាំងពីបានប្ដីមក  ព្រោះពេលនេះ ជីវិតនាងមិនពឹងទៅលើប្រាក់ចំណូលពីសិល្បៈទាំងស្រុងដូចមុនទេ ហើយស្វាមីថ្មី ធ្វើឲ្យនាងកក់ក្ដៅច្រើន ពោលគឺដូចជាកម្មវិធីខួបកំណើត និងខួបអាពាហ៍ពិពាហ៍ ស្វាមីជាអ្នកចំណាយលុយទាំងអស់ក្នុងការរៀបចំពិធីដែលនាងចង់ធ្វើ តែម៉ារីណា មិនផ្ដាច់ខ្លួនពីសិល្បៈទាំងស្រុងទេ ពោលគឺនាងនៅតែឆ្លៀតថតសម្ដែងរឿងដែលនាងស្រលាញ់ ព្រោះស្វាមីមិនចេះហួងហែងនាងឡើយ ។ អ្វីដែលម៉ារីណា ត្រូវធ្វើនៅពេលនេះ គឺការពង្រីកមុខជំនួញ Online របស់នាង ព្រោះម៉ារីណា ក៏មិនចង់ពឹងលើប្រាកក់ចំណូលពីស្វាមីទាំងស្រុងដែរ បើទោះជានាងមិនចាំបាច់ធ្វើការងារអី ប្ដីអាចចិញ្ចឹមនាងឲ្យរស់នៅបានយ៉ាងស្រួលក្ដី ។

គួររំលឹកថា លី ម៉ារីណា អាយុ៤៥ឆ្នាំ បានរៀបការកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ជាមួយលោកទៀង ច័ន្ទសារ អាយុ៥៦ឆ្នាំ ពោលគឺនាងប្អូនប្ដីដល់ទៅ ១១ឆ្នាំ ហើយនាងតែងតែបង្ហាញពីភាពកក់ក្ដៅ ត្រូវបានប្ដីថ្នាក់ថ្នមនិងយកចិត្តទុកដាក់គ្រប់ពេល ព្រមទាំងស្រលាញ់កូនប្រុសនាងជាមួយប្តីមុន ដូចកូនលោកបង្កើត ស្របពេលម៉ារីណា ក៏ស្រលាញ់កូនស្រីប្ដីជាមួយភរិយាមុន ដូចកូននាងដែរ ។

តាមប្រភពថា នៅឆ្នាំ២០២៦ នេះ រឿងធំដែលម៉ារីណា ត្រូវធ្វើមុនគេនោះ គឺការសម្រេចផែនការយកកូនឲ្យខាងតែបាន ទោះជាបានភ្លោះ ឬទោល ក៏នាងពេញចិត្តទាំងអស់ ។ ប្រសិនបើម៉ារីណា ជោគជ័យយកកូនដំបូង ជាតំណក់ឈាមស្វាមីថ្មីនោះ ច្បាស់ណាស់ថាចំណងស្នេហានាង ជាមួយលោកអធិការនគរបាលខណ្ឌដូនពេញ នឹងកាន់តែរឹងមាំជាមិនខាន ព្រោះអ្នកទាំងពីរ ចង់បានកូនដូចគ្នា ។

តាមព័តមានថា បន្ទាប់ពីធ្វើខួបអាពាហ៍ពិពាហ៍ គម្រប់២ឆ្នាំ ម៉ារីណា នឹងត្រៀមធ្វើខួបកំណើតផ្ទាល់ខ្លួន គម្រប់អាយុ៤៥ឆ្នាំ នៅចុងខែឧសភា ឆ្នាំ២០២៦ ដោយនាងមិនខ្វល់គេថាធ្វើខួបកំណើតលើកទី១០០ ព្រោះងាកធ្វើៗ នោះឡើយ ប៉ុន្ដែនាងចង់ជួបជុំមិត្តរួមអាជីព ទើបចេះតែធ្វើ មិនដែលខាន ទាំងខួបកំណើតខ្លួនឯង ខួបកំណើតប្តី និងកូនប្រុស ។

 ក្រៅពីលី ម៉ារីណា តារាដែលកំពុងចង់បានកូនដំបូង និងកូនថែម តែមិនទាន់បានដូចចិត្ត មានដូចជា អ្នកនាងសុគន្ធ និសា, គង់ សុជាតិ និងនៅ សុនិតា ជាដើម ៕

RELATED ARTICLES