Tuesday, January 20, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចិនលេងបៀ ប៉ូលិសឃាត់ខ្លួន៧នាក់

ចិនលេងបៀ ប៉ូលិសឃាត់ខ្លួន៧នាក់

ខេត្តកំពង់ស្ពឺ ៖ ជនជាតិចិន ប្រុសស្រី១ក្រុម កំពុងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងដោយខុសច្បាប់ (បៀម៉ាជាំង) ត្រូវបានកម្លាំងសមត្ថកិច្ចឆ្មក់បង្ក្រាប ឃាត់ខ្លួនបានចំនួន៧នាក់ (ស្រី១) នាំយកមកចាតា់ករតាមច្បាប់។

ការឃាត់ខ្លួនក្រុមជនជាតិចិននេះ បានធ្វើឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ នៅចំណុចផ្ទះថ្មតៀម ១កន្លែង ស្ថិតក្នុងភូមិត្រពាំងឈូក ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ។

ជនជាតិចិន ទាំង៧នាក់ (ស្រី១) ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះ Wang ya ping ភេទប្រុស អាយុ ៣៦ឆ្នាំ។ ទី២-ឈ្មោះ Hang wei ye ភេទប្រុស អាយុ ៤០ឆ្នាំ។ ទី៣-ឈ្មោះ Zhang ming yao ភេទប្រុស អាយុ៥៤ឆ្នាំ។ ទី៤-ឈ្មោះ Zhou li tian ភេទស្រី អាយុ ៥០ឆ្នាំ។ ទី៥-ឈ្មោះ Pang Wei long ភេទប្រុស អាយុ ៣៧ឆ្នាំ។ ទី៦-ឈ្មោះ Fu nai bin ភេទប្រុស អាយុ ៤៥ឆ្នាំ និងទី៧-ឈ្មោះ Wang Zich eng ភេទប្រុស អាយុ៤៧ឆ្នាំ។ ជនជាតិចិនទាំង៧នាក់ខាងលើ ស្នាក់នៅក្នុងរោងចក្រគ័នរថក (ខេមបូឌា) អិនធើណេសិនណល ឯ.ក ស្ថិតក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

ចំពោះសម្ភារៈវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ១-លិខិតឆ្លងដែន (ចិន) ចំនួន៧ច្បាប់។ ២-បៀ ចំនួន១៥ហ៊ូ។ ៣-បៀម៉ាជាំង (បៀចិន) ចំនួន២១៤គ្រាប់។ ៤-តុ ចំនួន១។ ៥-ទូរស័ព្ទ ចំនួន៨គ្រឿង និងលុយមួយ ចំនួន។

ក្រុមជនជាតិចិន ទាំង៧នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES