ការដែលរដ្ឋាភិបាលបានចង្អុលបង្ហាញសាសនាមួយជាក់លាក់ ហើយបានលើកឡើងដោយការបញ្ជាក់ច្បាស់ថា «បង្កគ្រោះថ្នាក់» និង «បង្កផលប៉ះពាល់អវិជ្ជមាន» ដោយប្រើអំណាចសាធារណៈជាឧបករណ៍ក្នុងការឆ្លើយតប គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសេរីភាពសាសនា និងគោលការណ៍បំបែកសាសនានិងរដ្ឋ ដែលបានធានាដោយមាត្រា ២០ នៃរដ្ឋធម្មនុញ្ញសាធារណរដ្ឋកូរ៉េ។ ព្រះវិហារគ្រីស្ទស៊ីនឆន់ជី បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកំណត់ និងការជ្រៀតជ្រែកតែមួយភាគីពីអំណាចរដ្ឋ ហើយអំពាវនាវយ៉ាងតឹងរឹងឱ្យមានការគ្រប់គ្រងប្រទេសប្រកបដោយភាពយុត្តិធម៌ ការប្រុងប្រយ័ត្ន និងស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ។

នៅថ្ងៃទី១២ ខែមករា កន្លងទៅនេះ ប្រធានាធិបតី លី ជេម្យុង បានមានប្រសាសន៍ក្នុងជំនួបជាមួយមេដឹកនាំសាសនា ដោយលើកឡើងអំពីសាសនាមួយជាក់លាក់ថា «បានទុកឱ្យគ្រោះថ្នាក់ដែលប៉ះពាល់ដល់សង្គមកើតមានយូរពេក បណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ»។ បន្ទាប់មក នៅថ្ងៃទី១៣ ខែមករា នាយករដ្ឋមន្ត្រី គីម មីនសុក បានណែនាំក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយប្រើពាក្យ «សាសនាក្លែងក្លាយ» និង «សាសនាប្រឆាំង» ដោយផ្អែកលើសាសនាមួយជាក់លាក់ ព្រមទាំងបញ្ជាឱ្យមានការស៊ើបអង្កេតរួម និងវិធានការកម្ចាត់។ សេចក្តីថ្លែងទាំងនេះ គឺជាការសន្មត់លទ្ធផលជាមុន មុនពេលការស៊ើបអង្កេតត្រូវបានចាប់ផ្តើម ហើយមិនអាចជៀស វាងការយល់ឃើញថា ប្រមុខអំណាចប្រតិបត្តិកំពុងកំណត់សាសនាមួយជាក្រុមបញ្ហាសង្គមបានឡើយ។
ទោះជាការស៊ើបអង្កេតរួមដែលរដ្ឋាភិបាលខ្លួនឯងបានបញ្ជាឱ្យធ្វើ កំពុងដំណើរការក្តី រដ្ឋាភិបាលនៅតែបន្តបញ្ជាក់ថាសាសនាមួយជាក់លាក់ជា «សាសនាក្លែងក្លាយ» «សាសនាប្រឆាំង» និង «បង្កគ្រោះថ្នាក់» ដោយបំផ្លាញព្រំដែនរដ្ឋធម្មនុញ្ញយ៉ាងច្បាស់។ តើនរណាផ្តល់អំណាចឱ្យរដ្ឋាភិបាលមានសិទ្ធិកំណត់ និងវិនិច្ឆ័យសាស នា? ហើយតើមានមូលដ្ឋានអ្វីដែលអំណាចខ្ពស់បំផុតអាចដាក់គោលការណ៍ណែនាំស៊ើបអង្កេត ដោយប៉ះពាល់ដល់ឯករាជ្យភាពតុលាការ?
ស្តង់ដារនៃ «សាសនាត្រឹមត្រូវ» និង «សាសនាប្រឆាំង» មិនគួរផ្អែកលើភាពជិតស្និទ្ធជាមួយអំណាច ឬផល ប្រយោជន៍នយោបាយឡើយ ប៉ុន្តែ គួរផ្អែកតែទៅលើ «ព្រះគម្ពីរ» ប៉ុណ្ណោះ។ប្រវត្តិសាស្ត្របានបន្តកើតឡើងម្តងហើយម្តងទៀត។ នៅសម័យកាលយាងមកលើកទី១ ព្រះយេស៊ូវផ្ទាល់ ក៏ត្រូវបានមេដឹកនាំសាសនាដែលមានស្រាប់កំណត់ថាជា «សាសនាប្រឆាំង» និងត្រូវបានបៀតបៀន។ ប៉ុន្តែ ក្រោយពេលកន្លងទៅ ព្រះយេស៊ូវមិនត្រឹមតែមិនមែនជាសាសនាប្រឆាំងទេ ប៉ុន្តែ បានក្លាយជាមជ្ឈមណ្ឌលនៃជំនឿត្រឹមត្រូវ។ សព្វថ្ងៃនេះ តើវាជារឿងយុត្តិធម៌ដែរឬទេ ក្នុងការកំណត់ស្ថាប័នសាសនាមួយថាជា «សាសនាប្រឆាំង» ដោយផ្អែកលើទំហំសមា ជិក ឬការអះអាងរបស់គ្រូគង្វាលមួយចំនួន ជំនួសឱ្យបទព្រះគម្ពីរ? ក្នុងបរិបទនៃសំណួរនេះ ព្រះវិហារគ្រីស្ទស៊ីន ឆន់ជី បានស្នើជាសាធារណៈជាច្រើនលើកមកហើយថា ដើម្បីដោះស្រាយវិវាទសាសនាប្រឆាំង គួរតែធ្វើការប្រឡងព្រះគម្ពីរបើកចំហមុខមហាជន ដោយយកព្រះគម្ពីរជាមូលដ្ឋាន មិនមែនអារម្មណ៍ ឬមតិសាធារណៈឡើយ។ ទោះជាយ៉ាងណា មិនទាន់មានការឆ្លើយតបយុត្តិធម៌ណាមួយឡើយ។
ព្រះវិហារគ្រីស្ទស៊ីនឆន់ជី មិនដែលអះអាងថា ខ្លួនល្អឥតខ្ចោះឡើយ។ ប្រសិនបើមានកំហុសទាំងផ្នែកគោល លទ្ធិ ឬផ្នែកសង្គម សូមបញ្ជាក់ឱ្យបានច្បាស់លាស់។ ប្រសិនបើមានកំហុស ពួកយើងមានចេតនាកែប្រែ ហើយបានរក្សាទស្សនៈនេះជានិច្ច។ ពួកយើងបានយកសេចក្តីបង្រៀនតាមព្រះគម្ពីរជាមូលដ្ឋាន ក្នុងការខិតខំធ្វើជាអ្នកជឿដែលត្រឹមត្រូវក្នុងសង្គម ហើយមិនបានស្ទាក់ស្ទើរក្នុងការសហការជាមួយរដ្ឋ និងសង្គម ដើម្បីក្លាយជាអង្គភាពដែលមានប្រយោជន៍ដល់ប្រទេសជាតិ។ ក្នុងស្ថានភាពគ្រោះមហន្តរាយជាតិ ពួកយើងបានចូលរួមដោយស្ម័គ្រចិត្ត បានជួយដល់ក្រុមងាយរងគ្រោះ និងបានបរិច្ចាគឈាមក្នុងពេលមានវិបត្តិផ្គត់ផ្គង់ឈាម ដើម្បីឈ្នះឧបសគ្គសង្គមរួមគ្នា។ ទោះជាយ៉ាងណាក្តី រដ្ឋាភិបាលនៅតែបន្តប្រើពាក្យអរូបីដូចជា «គ្រោះថ្នាក់» ដោយមិនបានបង្ហាញករណីខូចខាតជាក់លាក់ណាមួយដែលត្រូវបានផ្ទៀងផ្ទាត់ឡើយ។
ក្នុងអំឡុងពេលកន្លងមក មានការចោទប្រកាន់ និងបណ្តឹងជាច្រើនប្រឆាំងនឹងព្រះវិហារស៊ីនឆន់ជី ប៉ុន្តែ តាមដំណើរការតុលាការ ការសម្រេចថា មិនមានមូលហេតុសង្ស័យ ឬគ្មានកំហុស បានកើតមានជាបន្តបន្ទាប់។ ទោះជាយ៉ាងណា ការចោទប្រកាន់ថ្មីៗនៅតែត្រូវបានបង្កើតឡើង ហើយត្រូវបានប្រើជាឧបករណ៍សម្រាប់ការរិះគន់សង្គម។ សូម្បីតែករណីដែលតុលាការបានសម្រេចរួចហើយ ក៏ត្រូវបានយកមកប្រើឡើងវិញជាឧប ករណ៍វាយប្រហារនយោបាយ និងមតិសាធារណៈ ដែលនេះបង្កើតសំណួរឱ្យសួរថា តើនេះជារូបភាពនៃរដ្ឋនីតិរដ្ឋសាធារណរដ្ឋកូរ៉េដែរឬទេ។
ប្រធានាធិបតី និងស្ថាប័ននយោបាយ គួរតែអនុវត្តនយោបាយសាមគ្គីភាពសម្រាប់ប្រជាពលរដ្ឋទាំងមូល មិនមែននយោបាយបង្កើតអ្នកទទួលបន្ទុកជំនួសដោយជ្រើសរើសក្រុមណាមួយជាគោលដៅឡើយ។ ការប្រើសាសនាជាឧបករណ៍គ្រប់គ្រងវិបត្តិនយោបាយ ឬការប្រើមតិភាគច្រើនដើម្បីដាក់សម្ពាធលើសាសនាភាគតិច មិនជួយដល់ការអភិវឌ្ឍប្រទេស និងប្រជាធិបតេយ្យឡើយ។ ប្រធានាធិបតីត្រូវតែជាប្រធានាធិបតីរបស់ប្រជា ពលរដ្ឋទាំងអស់ ហើយរដ្ឋមានកាតព្វកិច្ចមិនរើសអើង ឬបដិសេធជំនឿសាសនាណាមួយឡើយ។
ប្រសិនបើសាសនាមួយត្រូវបានកំណត់ជាគោលដៅនៅថ្ងៃនេះ ថ្ងៃស្អែក សាសនាផ្សេងទៀត និងប្រជាពលរដ្ឋក៏អាចក្លាយជាគោលដៅដូចគ្នាបាន។ ព្រះវិហារគ្រីស្ទស៊ីនឆន់ជី នឹងមិនស្ងៀមស្ងាត់ឡើយ ក្នុងការការពារសិទ្ធិសេរីភាពសាសនាដែលរដ្ឋធម្មនុញ្ញបានធានា ហើយនឹងខិតខំដោះស្រាយបញ្ហានេះដោយសេចក្តីពិត និងជំនឿ ក្នុងក្រមច្បាប់ និងសណ្តាប់ធ្នាប់។ រដ្ឋាភិបាលគួរតែធ្វើការវិនិច្ឆ័យដោយផ្អែកលើហេតុការណ៍ និងច្បាប់ មិនមែនលើអារម្មណ៍ឡើយ ហើយត្រូវត្រឡប់ទៅកាន់ការគ្រប់គ្រងប្រទេសសម្រាប់ប្រយោជន៍ប្រជាពលរដ្ឋ និងការអភិ វឌ្ឍជាតិ។
ព្រះវិហារគ្រីស្ទស៊ីនឆន់ជី ក្នុងនាមជាពលរដ្ឋនៃសាធារណរដ្ឋកូរ៉េ បានសហការយ៉ាងសកម្មជាមួយរដ្ឋាភិបាល និងបានអនុវត្តសកម្មភាពស្ម័គ្រចិត្តជាច្រើន រួមទាំងការបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋ។ ដូចដែលបានធ្វើមកជានិច្ច ពួកយើងនឹងបន្តបំពេញភារកិច្ចរបស់ខ្លួន ជាអ្នកជឿលើព្រះ និងព្រះយេស៊ូវ និងជាពល រដ្ឋនៃប្រទេសនេះ៕
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦
ពួកបរិសុទ្ធព្រះវិហារគ្រីស្ទស៊ីនឆន់ជី