Wednesday, January 28, 2026
Homeសង្គម និងជីវិតព្រឹទ្ធាចារ្យចាប៉ីដងវែង នេត ប៉េ ធ្លាក់ខ្លួនឈឺ

ព្រឹទ្ធាចារ្យចាប៉ីដងវែង នេត ប៉េ ធ្លាក់ខ្លួនឈឺ

ខេត្តព្រៃវែង ៖ ព្រឹទ្ធាចារ្យចាប៉ីដងវែង លោក នេត ប៉េ អតីតសិស្សតាពូថៅដៃ ដែលពេលនេះមានអាយុ ៧០ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង កំពុងមានជំងឺប្រចាំកាយ បានទទួលអំណោយប្រចាំឆ្នាំ ដែលសម្តេច ទាំង៣ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចនាយករដ្ឋមន្ត្រី  ហ៊ុន ម៉ាណែត)  និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់ជូនតាំងពីឆ្នាំ២០០៧ រហូតមក។

ជាក់ស្តែង នៅរសៀលថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦ ដោយទទួលបានការណែនាំពីលោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុនិងទូរទស្សន៍បាយ័ន លោក ជិន ប៊ុនធឿន បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេច ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកផ្ដល់ជូនលោក នេត ប៉េ ព្រឹទ្ធាចារ្យចាប៉ីដងវែង ដល់លំនៅឋានរបស់លោក ស្ថិតនៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង ខណ:ដែលលោកព្រឹទ្ធាចារ្យ កំពុងមានជំងឺប្រចាំកាយ។

អំណោយដែលបានផ្តល់ជូនលោកព្រឹទ្ធាចារ្យ ចាប៉ីដងវែង នេត ប៉េ នាពេលនេះ រួមមាន ៖ ១-អង្ករ ចំនួន២៥គីឡូក្រាម ចំនួន៤បេ, ២-មី ចំនួន៥កេស, ៣-ត្រីខ ចំនួន១០យួរ, ៤-ទឹកស៊ីអ៊ីវ ចំនួន៥យួរ, ៥-សាច់មាន់ផាត់ ចំនួន ៥គីឡូក្រាម, ៦-ទឹកដោះគោខាប់ ១កេស, ៧-ស្ករ-ស ៥គីឡូក្រាម, ៨-ថ្នាំដុសធ្មេញ ចំនួន៥ប្រអប់, ៩-ច្រាសដុសធ្មេញ ចំនួន៥ដើម, ១០-សាប៊ូដុំ ចំនួន១២ដុំ, ១១-ថ្នាំពេទ្យ ចំនួន៥ប្រអប់, ១២-នំស្រួយលីលី ចំនួន ៣កញ្ចប់, ១៣-ប្រេងកូឡា ចំនួន១១ដប, ១៤-ប្រេងខ្យល់ ចំនួន១២ដប, ១៥-តែ ចំនួន២កញ្ចប់, ១៦-មុង ចំនួន២, ១៧- ភួយ ចំនួន២, ១៨-កន្ទេល ចំនួន២, ១៩-ស្បែកជើងផ្ទាត់ ចំនួន២គូ, ២០-ទឹកម្ទេស ចំនួន១ឡូ, ២១-ទឹកសៀង ចំនួន១ឡូ, ២២-ពូក ចំនួន១, ២៣-វិទ្យុស្តាប់ FM12 ចំនួន១, ២៤-ថ្មដាក់វិទ្យុ ចំនួន១គូ, ២៥-ចានដែក១, ២៦-ឆ្នាំងតូច១, ២៧-ឆ្នាំងធំ១, ២៨- ខ្ទះឆា១, ២៩-វែកឆា១, ៣០-វែកបាយ១, ៣១-វែកសម្ល១, ៣២-ស្លាបព្រានិងសម១, ៣៣-កំសៀវ១, ៣៤-ចានបាយ ចំនួន៥ឈុត, ៣៥-ចានសម្ល ចំនួន៥ឈុត, ៣៦-ខ្នើយ ចំនួន២, ៣៧-ថវិកា ចំនួន ១២០០ដុល្លារ ។

ព្រឹទ្ធាចារ្យចាប៉ីដងវែង នេត ប៉េ និងក្រុមគ្រួសារ បានបង្ហាញការដឹងគុណដ៏ខ្ពង់ខ្ពស់ចំពោះគុណបំណាច់ដែលមិនអាចកាត់ថ្លៃបាន ពីសំណាក់សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេច ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រ ជាពលរដ្ឋ និយាយដោយឡែកចំពោះរូបលោក ដែលជាសិល្បករចាប៉ីដងវែង សព្វថ្ងៃកំពុងមានជំងឺប្រចាំកាយ ទទួលបានអំណោយឧបត្ថម្ភពីសម្តេច ទាំងបី និងលោកស្រីបណ្ឌិត ជារៀងរហូតមក។

គួរបញ្ជាក់ថា ចាប៉ីដងវែង របស់កម្ពុជា ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយ របស់កម្ពុជា ជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត ផងដែរ។ ចាប៉ី អាចលេងបាន អមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិតនិងបង្កើតបទថ្មីៗ ដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ី ជាទូទៅ រៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗ ដល់ប្រជាជន ពីគុណធម៌ និងវប្បធម៌ ជាដើម៕ ខៀវទុំ

RELATED ARTICLES