Saturday, February 7, 2026
Homeសង្គម និងជីវិតប្រទះឃើញផ្សោតជាប់មង អណ្តែតទឹកសមុទ្រ

ប្រទះឃើញផ្សោតជាប់មង អណ្តែតទឹកសមុទ្រ

ខេត្តព្រះសីហនុ ៖ មន្ត្រីអង្គការអភិរក្សសមុទ្រកម្ពុជា បានប្រទះឃើញសពផ្សោតក្បាលត្រឡោក ភេទញី វ័យជំទង់ ១ក្បាល អណ្តែតលើផ្ទៃសមុទ្រ បណ្តាលមកពីការជាប់សំណាញ់មងនេសាទ។

តាមប្រភពអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានឱ្យដឹងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា នៅក្នុងសប្តាហ៍មុន ពេលក្រុមការងាររបស់អង្គការ កំពុងធ្វើដំណើរត្រឡប់មកកោះអាចម៍សេះ បានប្រទះឃើញសពផ្សោតក្បាលត្រឡោក (Irrawaddy dolphin) ភេទញី វ័យជំទង់ មួយក្បាល អណ្តែតលើផ្ទៃសមុទ្រ។ សាកសពផ្សោត ត្រូវបាននាំមកកាន់កោះអាចម៍សេះ ដើម្បីធ្វើការវិនិច្ឆ័យ ដោយអ្នកវិទ្យាសាស្ត្រជំនាញផ្នែកសត្វសមុទ្រ របស់អង្គការអភិរក្សសមុទ្រកម្ពុជា (MCC)។

ដោយសារតែមានសំណល់សំណាញ់នៅជាប់នឹងកន្ទុយរបស់វា និងមានស្នាមបង្ហាញពីការជាប់សំណាញ់ មូល ហេតុនៃការស្លាប់ ត្រូវបានកំណត់ថា បណ្តាលមកពីការជាប់សំណាញ់មងនេសាទ។ ករណីនេះ ត្រូវបានកត់ត្រានិងរាយការណ៍ជូនទៅកាន់រដ្ឋបាលជលផលរួចរាល់ហើយ។

តាមរយៈនេះ អង្គការអភិរក្ស ចង់លើកកម្ពស់ការយល់ដឹងអំពីការគំរាមកំហែងដ៏ធ្ងន់ដែលអាចកើតមានឡើងទៅលើសត្វសមុទ្រ ជាពិសេសសំណាញ់ ឬឧបករណ៍នេសាទ ដែលត្រូវបានបោះបង់ចោល ឬមិនមានការត្រួតពិនិ ត្យ៕

RELATED ARTICLES