Wednesday, February 11, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរលួចម៉ូតូ ម្ចាស់គេរកឃើញ ចាប់ឱ្យប៉ូលិស

ចោរលួចម៉ូតូ ម្ចាស់គេរកឃើញ ចាប់ឱ្យប៉ូលិស

ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូដឹកប្រពន្ធ ត្រឡប់មកពីផ្សារ ដល់បន្ទប់ជួល បានចតម៉ូតូនៅមុខបន្ទប់ រួចដើរចូលទៅក្នុង ភ្លេចដកសោចេញ ស្រាប់តែត្រូវចោរលួចយកទៅបាត់ អស់ពេលជាងកន្លះខែ ស្រាប់តែប្រទះឃើញជនសង្ស័យដែលមានភិនភាគដូចនៅក្នុងកាមេរ៉ាសុវត្ថិភាព ក៏ចាប់ខ្លួនរួច ប្រគល់ឱ្យនគរបាលតែម្តង។

ការឃាត់ខ្លួនជនសង្ស័យជាចោរលួចម៉ូតូនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ត្រង់ចំណុចខាងក្រោយរោងចក្រឥណ្ឌា ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះមាស សុភ័ត្ត្រា អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ នៅបន្ទប់ជួល ស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាកហុងដា ស្កុបពី ពណ៌ស បិទស្កុតពណ៌ខ្មៅ ឡើងស៊េរីឆ្នាំ២០២១ បិទតែមឆ្នាំ២០២៤ ពាក់ស្លាកលេខ កំពង់ចាម 1AA-6559 ជាកម្មសិទ្ធិរបស់ឈ្មោះនួន ពិសិដ្ឋ អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល លេខ៣ ស្ថិតនៅព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ករណីលួចម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៤៨នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅមុខចំណុចបន្ទប់ជួលលេខ៣ ស្ថិតនៅតាមផ្លូវបេតុង ខាងក្រោយរោងចក្រឥណ្ឌា ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយមុនពេលកើតហេតុ ជនរងគ្រោះបានដឹកប្រ ពន្ធ ត្រឡប់មកពីផ្សារ លុះពេលមកដល់មុខបន្ទប់ជួល បានទុកម៉ូតូនៅមុខបន្ទប់ រួចក៏ដើរចូលក្នុងបន្ទប់ ដោយភ្លេចដកសោចេញពីម៉ូតូ។

លុះក្រោយមកពេលដើរចេញពីក្នុងបន្ទប់ជួលវិញ ស្រាប់តែបាត់ម៉ូតូ ក៏មានការភ្ញាក់ផ្អើលឆោឡោ ហើយគាត់បានរាយការណ៍ប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣ ជួយស្រាវជ្រាវរកជនសង្ស័យ។ ពេលនោះ នគបាលបានឆែកមើលកាមេរ៉ាសុវត្ថិភាព នៅទីតាំងកើតហេតុ ហើយបានឃើញភិនភាគជនសង្ស័យ ប៉ុន្តែជននោះបានគេចខ្លួនបាត់ ។

រហូតមកដល់វេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ជនរងគ្រោះបានប្រទះឃើញជន សង្ស័យ ដើរតាមផ្លូវបេតុង ក្រោយរោងចក្រឥណ្ឌា ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជ ធានីភ្នំពេញ ចំណាំមុខបាន ក៏ចាប់ឃាត់ខ្លួន ប្រគល់ឱ្យនគរបាលប៉ុស្តិ៍ចោមចៅទី៣ ចាត់ការតាមច្បាប់តែម្តង៕

RELATED ARTICLES