Friday, February 27, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរគាស់ផ្ទះ ខឹងម្ចាស់ផ្ទះស្រែក ដាល់បែកមុខ

ចោរគាស់ផ្ទះ ខឹងម្ចាស់ផ្ទះស្រែក ដាល់បែកមុខ

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ បំណងលួចទ្រព្យសម្បត្តិ តែគាប់ជួនត្រូវស្ត្រីជាម្ចាស់ផ្ទះ ភ្ញាក់ដឹងខ្លួនទាន់ ស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យខឹង ដាល់ស្ត្រីរងគ្រោះ ចំកណ្តាលមុខ ១ ដៃ រួចរត់គេចខ្លួនបាត់ តែក្រោយមកត្រូវបានសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យបាន នាំយកមកចាត់ ការតាមច្បាប់។

ករណីគាស់ផ្ទះ និងដាល់ម្ចាស់ផ្ទះ បែកមុខនេះ បានកើតឡើង កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់។ រហូតមកដល់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ទើបកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ភាព ហៀង ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅ ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់។ ចំណែកជនរងគ្រោះ មានឈ្មោះបឿន សូយ ភេទស្រី អាយុ៤១ឆ្នាំ មានលំនៅ ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ពីបទប៉ុនប៉ងលួចដោយមានស្ថានទម្ងន់ទោស នូវទ្រព្យសម្បត្តិអ្នកដទៃ ប្រព្រឹត្តកាលពីវេលាម៉ោង ១១យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានជនរងគ្រោះ ឈ្មោះបឿន សូយ ភេទស្រី អាយុ៤១ឆ្នាំ។

ប្រភពដដែល បន្តថា ក្នុងពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពគាស់បង្អួចផ្ទះជនរងគ្រោះ ប៉ងលួចទ្រព្យសម្បត្តិ តែជនរងគ្រោះភ្ញាក់ទាន់ ស្រែកឆោឡោ ក៏ត្រូវជនសង្ស័យដាល់ត្រូវមុខជនរងគ្រោះ រួចរត់គេចខ្លួន។ បន្ទាប់មក ជនរងគ្រោះក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ស្រាវជ្រាវរហូតកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ មកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះភាព ហៀង បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពដូចការចោទប្រកាន់ប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES