Friday, February 27, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគ្រឿងចក្រកាយដី ជាប់គ្រាប់ជាង២០០គីឡូ

គ្រឿងចក្រកាយដី ជាប់គ្រាប់ជាង២០០គីឡូ

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ បន្ទាប់ពីគ្រឿងចក្រ អេស្កាវ៉ាទ័រ កាយដី ជាប់គ្រាប់ MK82 ជាង២០០គីឡូ ដែលទម្លាក់ពីយន្តហោះ ដែលធ្វើឱ្យអ្នកបញ្ជាគ្រឿងចក្រ ភ័យតក់ស្លុតយ៉ាងខ្លាំង។

តាមប្រភពលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់តាមរយៈទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់​ខ្លួនរបស់លោក នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ថា “មានស្អីហ្នឹង! រត់ចោលគ្រឿងចក្រ (អេស្កាវ៉ាទ័រ) ទាំងព្រលឹងមិនជាប់សក់។ នេះជាគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK82 ទម្ងន់ប្រមាណជាង ២៣០គីឡូក្រាម។ នេះជាសំណល់គ្រាប់បែក ពីសង្គ្រាមជំនាន់មុន ក្នុងអំឡុងទសវត្សឆ្នាំ៦០-៧០ (មានអាយុកាល៥០-៦០​ឆ្នាំហើយ) ដោយឡែក សង្គ្រាមសៀមឈ្លានពាន លើកនេះ (ឆ្នាំ២០២៥) ក៏បានប្រើប្រាស់គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK នេះដែរ និងមានមួយចំនួន នៅកប់ក្នុងទឹកដីនៃមាតុភូមិកម្ពុជាយើង…”។

លោកហេង រតនា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រកបរបរគ្រឿងចក្រទាំងអស់ សូមមាន​ការប្រុងប្រយ័ត្នខ្ពស់ និងរាយការណ៍មកសមត្ថកិច្ច ឬមន្ត្រីស៊ីម៉ាក់ ជាបន្ទាន់ ប្រសិនបើប្រទះឃើញវត្ថុដែលមាន​ការសង្ស័យថា ជាគ្រាប់មិនទាន់ផ្ទុះ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ…៕

RELATED ARTICLES