Friday, February 27, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបឆបោកអនឡាញ ឃាត់ខ្លួន២១នាក់

បង្ក្រាបឆបោកអនឡាញ ឃាត់ខ្លួន២១នាក់

ភ្នំពេញៈ កម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ចំនួន២១នាក់ ពាក់ព័ន្ធនឹងការឆ បោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ក្នុងប្រតិបត្តិការបង្ក្រាបការប្រព្រឹត្តសកម្មភាពល្មើសនេះ នៅទីតាំងអគារស្តាស៊ីធី អគារទី២ ជាន់ទី៩ បន្ទប់លេខ៩១២ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

មនុស្សប្រុសស្រី ទាំង២១នាក់ ដែលត្រូវបានឃាត់ខ្លួន មានជនជាតិចិន ចំនួន១៦នាក់ ឥណ្ឌា ១នាក់ ប៉ាគីស្ថាន ២នាក់ (ស្ត្រី ១នាក់) និងនេប៉ាល់ ចំនួន២នាក់។ ក្នុងនោះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន កុំព្យូទ័រ All in One កុំព្យូទ័រយួរដៃ និងទូរស័ព្ទដៃ មួយចំនួនផងដែរ។

ប្រតិបត្តិការនេះ បានធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជ ធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីពីលោកឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ និងលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប)។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យនិងវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកទីតាំងខាងលើ ត្រូវបានបិទជាបណ្តោះអាសន្ន។

សូមបញ្ជាក់ថា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់នាពេលកន្លងមកថា កម្ពុជា មិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យា ប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លង ដែនឡើយ។ រាល់បុគ្គលឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រ ឈមមុខនឹងទោសទណ្ឌធ្ងន់បំផុត ដោយគ្មានការយោគយល់ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាននិងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើឱ្យកម្ពុជា ឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅ ពេលខាងមុខ៕

RELATED ARTICLES