Wednesday, March 4, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទីប្រឹក្សាក្រសួងមហាផ្ទៃ ភ្លើងឆេះផ្ទះ៥ម៉ឺនដុល្លារ

ទីប្រឹក្សាក្រសួងមហាផ្ទៃ ភ្លើងឆេះផ្ទះ៥ម៉ឺនដុល្លារ

ខេត្តសៀមរាប ៖ ផ្ទះ ១ខ្នង របស់លោក ជូ ពុន ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ត្រូវបានអគ្គិភ័យភ្លើងឆាបឆេះបំផ្លាញអស់ត្រឹមតែមួយប៉ប្រិចភ្នែក បង្កឱ្យខាតបង់ជាទឹកប្រាក់សរុបប្រមាណជាង ៥ម៉ឺនដុល្លារ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៥០នាទីព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅចំណុចភូមិអូរតាប្រាក់ ឃុំពួក ស្រុកពួក។

ផ្ទះដែលរងការឆាបឆេះ ជាប្រភេទផ្ទះឈើលើ បន្ទប់ថ្មក្រោម ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង មានទំហំ ៨ម៉ែត្រ គុណនឹង ៩ម៉ែត្រ តសំយាបឈើ ប្រក់ក្បឿង (ផ្ទះចាស់កំពុងជួសជុលថ្មី មិនទាន់រួចរាល់) ជាកម្មសិទ្ធិរបស់លោក ជូ ពុន អាយុ៥៧ឆ្នាំ មុខរបរទីប្រឹក្សាក្រសួងមហាផ្ទៃ មានលំនៅក្នុងភូមិអូរតាប្រាក់ ឃុំពួក ស្រុកពួក។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ និងបានរលត់ទៅវិញ នៅវេលាម៉ោង ១១និង១១នាទីព្រឹក ថ្ងៃដដែល។ ករណីនេះ បណ្តាលឱ្យខូចខាតផ្ទះ ចំនួន១ខ្នង ប្រភេទឈើលើ បន្ទប់ថ្មក្រោម ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង ទំហំ៨ម៉ែត្រ គុណនឹង ៩ម៉ែត្រ តសំយាបឈើ ប្រក់ក្បឿង (ផ្ទះចាស់កំពុងជួសជុលថ្មី មិនទាន់រួចរាល់) ឆេះផ្នែកខាងលើទាំងស្រុង ខូចខាតទ្រព្យសម្បត្តិ រួមមាន សម្ភារៈសាងសង់ផ្ទះ សរុបជាប្រាក់ប្រមាណ ៥ម៉ឺនដុល្លារ តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។

លោកវរសេនីយ៍ឯក ទេព ពុំសែន បានឱ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៣គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន ដោយក្នុងនោះ រួមមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន២គ្រឿង ប្រើអស់ទឹកចំនួន ២ឡាន និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្នាននគរ បាលស្រុកពួក ចំនួន១គ្រឿង ប្រើអស់ទឹកចំនួន ២ឡាន។ ចំពោះមូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

RELATED ARTICLES