Tuesday, March 10, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាប ច្សាម នឿលិនេ ឃាត់ខ្លួនជនបរទេស៧៧នាក់

បង្ក្រាប ច្សាម នឿលិនេ ឃាត់ខ្លួនជនបរទេស៧៧នាក់

ខេត្តព្រះសីហនុៈ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ អនុវត្តន៍តាមបទបញ្ជារបស់លោកម៉ាង ស៊ីណេត អភិ បាលខេត្ត គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដឹកនាំដោយលោកមីន កុម្ភៈ អភិបាលរងខេត្ត ដោយមាន ការសម្របសម្រួលនីតិវិធីពីលោកឆាយ សុត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះបង្ក្រាបករណី ច្សាម នឿលិនេ និងនិងជនបរទេស ដែលស្នាក់នៅដែលខុសច្បាប់ នៅលើទីតាំង បុរីស៊ីឡុងប៊េ ស្ថិតនៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

ជាលទ្ធផល នៃប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនបរទេសសរុបចំនួន៧៧នាក់ និងដកហូតបាន កុំព្យូទ័រ ៧៧គ្រឿង និងទូរស័ព្ទមួយចំនួនទៀត។ បច្ចុប្បន្នជនបរទេសទាំង៧៧នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

នេះគឺជាសកម្មភាពដ៏សំខាន់មួយរបស់គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការ អនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ជាពិសេសទៅលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ 9ច្សាម នឿលិនបេ និងការគ្រប់គ្រងជនបរទេស ដែល ស្នាក់នៅខុសច្បាប់ ដែលស្របទៅនឹងការ អនុវត្តខ្លឹមសារអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល។ ការចុះប្រតិបត្តិការ ដែលទទួលបានលទ្ធផល ជាក់ ស្តែងបែបនេះ គឺជាសារមួយយ៉ាងច្បាស់ដល់ក្រុមជនល្មើសថា សមត្ថកិច្ចកម្ពុជា មិនអត់ឱនចំពោះសកម្មភាពខុសច្បាប់ទាំងនេះឡើយ ៕

RELATED ARTICLES