Friday, March 13, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផឹកស៊ីច្រៀងកណ្តាលយប់ ប៉ូលិសចុះណែនាំ

ផឹកស៊ីច្រៀងកណ្តាលយប់ ប៉ូលិសចុះណែនាំ

ភ្នំពេញៈ ប្រជាពលរដ្ឋ ១គ្រួសារ បានជួបជុំគ្នាពិសារអាហារពេលល្ងាច ហើយបានចាក់ធុងបាស់ និងច្រៀងលេង ដោយឮសំឡេងខ្លាំងៗ បង្កការរំខានដល់អ្នកជិតខាង ត្រូវអាជ្ញាធរចុះហាមឃាត់ និងធ្វើការអប់រំណែនាំ។

ករណីនេះ បានកើតឡើង កាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវបេតុងមុខបុរីរីវើថោន ភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់អាជ្ញាធរសង្កាត់ជ្រោយចង្វា បានឱ្យដឹងថា ដោយទទួលបានការចង្អុលបង្ហាញពីរដ្ឋបាលខណ្ឌ អាជ្ញាធរសង្កាត់ជ្រោយចង្វា បានសហការជាមួយប៉ុស្តិ៍នគរបាលសង្កាត់ បានចុះណែនាំប្រជា ពលរដ្ឋជួបជុំចាក់ធុងបាស់សំឡេងខ្លាំងៗ បង្កការរំខានដល់អ្នក ជិតខាង ឱ្យបញ្ឈប់សកម្មភាព។

អាជ្ញាធរបានឱ្យដឹងថា បន្ទាប់ពីបានធ្វើការចុះណែនាំរួចមក ម្ចាស់ទីតាំងខាងលើ បានយល់ព្រមឈប់ចាក់ធុងបាស់ បង្កសំឡេងរំខានតទៅទៀត៕

RELATED ARTICLES