Tuesday, March 17, 2026
Homeតារាខ្មែរតូតា ជប់លៀងខួបកំណើត ផ្គួបខួបស្នេហា

តូតា ជប់លៀងខួបកំណើត ផ្គួបខួបស្នេហា

ភ្នំពេញ ៖ ម៉ាក សែនសូនីតា ហៅតូតា បានធ្វើពិធីជប់លៀងខួបកំណើត គម្រប់៣២ឆ្នាំ ផ្គួបជាមួយខួបអាពាហ៍ពិពាហ៍ គម្រប់៦ឆ្នាំ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដែលទាំងនាងនិងស្វាមី បង្ហាញអារម្មណ៍រីករាយដូចគ្នា ព្រោះត្រូវមិត្តភក្ដិលើកនេំខេក និងកាដូ ឲ្យច្រើន ។

ក្រោយមានស្វាមី ៦ឆ្នាំមកនេះ សូនីតា ហាក់ដូចជាឃ្លាតឆ្ងាយពីអាជីពសិល្បៈទាំងស្រុងទៅហើយ ។ ប៉ុន្ដែអំ ឡុងពេលអាជីពសិល្បៈធ្លាក់ចុះនេះ នាងមិនមែននៅទំនេរឡើយ ពោលគឺរកស៊ីលក់គ្រឿងអលង្ការ និងមុខរបរមួយចំនួនទៀត ដូចជា លក់រថយន្ដ អាហារបំប៉នសុខភាព, គ្រឿងសម្អាង និងបើកកសិដ្ឋានចិញ្ចឹមគោ ជាដើម ខណៈដែលហាងផែសមុទ្រ របស់នាង នៅក្បែផ្សារដេប៉ូ នៅតែតំណើរការ ទោះជាបានបិទសាខាមួយចំនួនក្ដី ។

ម៉ាក សែនសូនីតា ធ្លាប់ឈរជើងក្នុងសិល្បៈ ស្ថិតនៅលំដាប់តារាជូរមុខម្នាក់ មុនពេលនាងរៀបការ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ជាមួយបុរសពោះម៉ាយ លោកប៉ុល វិបូរ ហៅនីត ចាងហ្វាងផលិតកម្ម Angkor Picture ។ អ្នកខ្លះរិះគន់សូនីតា ថានាងយកប្ដីអាយុច្រើនជាងខ្លួនឆ្ងាយ និងពោះម៉ាយទៀត ប៉ុន្ដែសូនីតា មិនខ្វល់ឡើយ ហើយចំណងស្នេហា ៦ឆ្នាំនេះ ពួកនាងទទួលបានកូនប្រុស ពីរនាក់ និងមិនធ្លាប់លេចឮថាមានទំនាស់គ្នាទេ ទោះជាមុនចាប់ដៃគ្នា សូនីតា មានប្រុសអ្នកមានទ្រព្យជាច្រើន តាមស្នេហា ខណៈលោក នីត បានប៉ះស្នេហ៍ជា មួយតារាស្រីមួយចំនួនក្ដី ។ តាំងពីចាប់ដៃគ្នាមក ពួកគេគិតតែផ្ដោតលើការរកស៊ីប៉ុណ្ណោះ។  ស្វាមីសូនីតា លោកវិបូរ  មិនមានផលិតភាពយន្ដថ្មីៗទៀតទេ ។ ចំណែកសូនីតា នាងមិនដែលប្រកាសបោះបង់អាជីពសិ ល្បៈឡើយ ប៉ុន្ដែការសម្រកទម្ងន់មិនទាន់បានដូចដើម ជាឧបសគ្គធំមួយ ចំពោះនាង ក្នុងការវិលមករកតំណែងសំខាន់ក្នុងភាពយន្ដដូចមុន ព្រោះបើធ្វើជាតួម្ដាយប្រហែលជានាងមិនទាន់ទទួលយកបាននៅឡើយ ។

យ៉ាងណា មិនមែនតែ តូតា ម្នាក់ទេ ដែលអាជីពសិល្បៈ មានការប្រែប្រួល ក្រោយមានស្វាមីនិងកូននេះ ព្រោះ នៅ សុនិតា, ឌុច លីដា, សួស វីសា និងឱក សុគន្ធកញ្ញា ជាដើម សុទ្ធតែមានទីផ្សារសិល្បៈ ប្រែប្រួលខុសពីមុន ដូចគ្នា ក្រោយរៀបការរួច។          

គួរបញ្ជាក់ថា ក្រៅពី ម៉ាក សែនសូនីតា តារាដែលយកស្វាមីពោះម៉ាយ មានដូចជា អ្នកនាង លី ម៉ារីណា, ស៊ឹម សូលិកា, ហ៊ិន ច័ន្ទនីរ័ត្ន, នៅ សុនិតា, កែវ ពេជ្រពិសី និងដាញ់ ម៉ូនីកា ជាដើម ដែលពេលនេះពួកគេសុទ្ធតែផ្ដាច់ខ្លួនពីអាជីពសម្ដែង សឹងតែទាំងស្រុង ព្រោះ «រលកក្រោយ ច្រានរលកមុន» ។ តាមប្រភពថា ដោយសារ តែសូនីតា មានកូនដំបូង ពីរនាក់ សុទ្ធតែប្រុស ហេតុនេះ ក្រោយប្រារព្ធខួបស្នេហា ៦ឆ្នាំ រួច នាងកំពុងរៀប គម្រោយយកកូនទី៣ ជាកូនស្រី ។ ចំណែកតារារួមអាជីព បានសរសើរសូនីតា ថាទោះជានាងមានស្វាមីអាយុច្រើនជាខ្លួនច្រើនឆ្នាំមែន ប៉ុន្ដែប្ដីនាង ពូកែរកស៊ី ហើយថ្នាក់ថ្នមនាងណាស់ ពិសេសគឺតាំងពីនាងបង្កើតបានកូនពីរនាក់មក ៕

RELATED ARTICLES