Tuesday, March 17, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្ទុះចង្ក្រានហ្គាស់ ឆេះផ្ទះ២ល្វែង

ផ្ទុះចង្ក្រានហ្គាស់ ឆេះផ្ទះ២ល្វែង

ខេត្តបន្ទាយមានជ័យ ៖ លំនៅឋានប្រជាពលរដ្ឋ ចំនួន២ល្វែង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ចំនួន១ល្វែង ចំណែក ១ល្វែងទៀត ឆាបឆេះអស់ ១ចំហៀង ព្រមទាំងខូចខាតអស់ទ្រព្យសម្បត្តិមួយចំនួនធំ ដោយមូលហេតុផ្តើមចេញពីការផ្ទុះចង្ក្រានហ្គាស់។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅចំណុចក្បែរវិទ្យាល័យអូរជ្រៅ ស្ថិតក្នុងភូមិបាលិលេយ្យពីរ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ មានប្រជាពលរដ្ឋ បានរាយការណ៍មកកាន់សមត្ថកិច្ចថា មានករណីអគ្គិភ័យ បានកើតឡើងនៅក្នុងមូលដ្ឋានខាងលើ។ ភ្លាមនោះ សមត្ថកិច្ច បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៤គ្រឿង និងកម្លាំងចុះអន្តរាគមន៍ ជាច្រើននាក់ ដើម្បីជួយបាញ់ទឹកពន្លត់ ដោយបានប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ។

ប្រភពដដែល បន្តថា ចំពោះមូលហេតុដែលបង្កឱ្យមានអគ្គិភ័យនេះ គឺដោយសារផ្ទុះចង្ក្រានហ្គាស់ បណ្តាលឱ្យឆាបឆេះខូចខាតផ្ទះ ១ល្វែង ទាំងស្រុង ជាប្រភេទផ្ទះឈើប្រក់ស័ង្កសី មានទំហំ៥ម៉ែត្រ គុណនឹង ១៨ម៉ែត្រ និងម៉ូតូ ២គ្រឿង។ ចំណែកផ្ទះ ១ល្វែងទៀត មានទំហំ ១០ម៉ែត្រ គុណនឹង ១៨ម៉ែត្រ ឆេះអស់ជញ្ជាំងម្ខាង និងឆេះខូច ខាតរថយន្ត ១គ្រឿងតិចតួច។ យ៉ាងណា ហេតុការណ៍អគ្គិភ័យនេះ មិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះ ថ្នាក់នោះទេ៕

RELATED ARTICLES