Thursday, March 19, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជនបរទេស ២១ម៉ឺននាក់ ស្ម័គ្រចិត្តចាកចេញពីកម្ពុជា

ជនបរទេស ២១ម៉ឺននាក់ ស្ម័គ្រចិត្តចាកចេញពីកម្ពុជា

ភ្នំពេញ ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបញ្ជាក់ថា ជនបរទេស ជាង២១ម៉ឺននាក់ បានស្ម័គ្រចិត្តចាកចេញពីកម្ពុជា ដោយខ្លួនឯង និងជាង ៣ម៉ឺន២ពាន់នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា ការបង្ក្រាបនេះ គឺពិតជាមានសារសំខាន់ ដោយ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅតែជាបញ្ហាក្តៅគគុក ដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត បានដាក់ចេញវិធានការទទួលបានជោគជ័យយូរអង្វែង។ រាជរដ្ឋាភិបាល បានប្តេជ្ញាបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យកម្ទេច Online Scams ឱ្យអស់នៅក្នុងមូលដ្ឋាន ហើយផែនការទី២ នៃការបង្ក្រាប Online Scams នឹងអនុវត្តនៅក្នុងពេលឆាប់ៗនេះ៕

RELATED ARTICLES