Friday, March 20, 2026
Homeតារាខ្មែរលីន សោម៉ា លែងហ៊ានស្និទ្ធ សួ វិចិត្រ ?

លីន សោម៉ា លែងហ៊ានស្និទ្ធ សួ វិចិត្រ ?

ភ្នំពេញ ៖ ស្រីស្រស់ លីន សោម៉ា តែងតែត្រូវបានគេផ្សារភ្ជាប់ទំនាក់ទំនងលើសពីធម្មតាជាមួយសិស្សច្បង លោកសួ វិចិត្រ រហូតមានការផ្គូផ្គងពី Fan ចង់ឲ្យពួកគេក្លាយទៅជាគូសសង្សារពិតប្រាកដទៀតផង ។ ការរុញឲ្យសោម៉ា ធ្វើសង្សារវិចិត្រ នោះ ព្រោះតែក្នុងចំណោមតារាចម្រៀងប្រុសទាំងអស់ គឺមានតែលោកវិចិត្រ ម្នាក់ប៉ុណ្ណោះ ដែលសោម៉ា ទុកចិត្តជាងគេដូចជាជិះរថយន្ដ តែពីរនាក់ជាមួយគ្នា ទៅច្រៀងនៅខេត្តឆ្ងាយ ហើយពេលខ្លះ សិស្សច្បង ថែមទាំងប្រលែងនាង និងព្យាយាមបបួលនាងទៅដើរលេងនៅខេត្ត មួយយប់ជាដើម តែនាងមិនមែនជានារីចិត្តងាយឡើយ ។ ប៉ុន្ដែថ្មីៗនេះ ស្រាប់តែដៃគូរបស់សោម៉ា គឺលោកវិចិត្រ ត្រូវបានអតីតប្រ ពន្ធទម្លាយថា សុខៗបែរជាមកសុំនាងលែងលះ បើទោះជាមាត់អះអាងថា ស្រលាញ់កូនទាំងពីរនាក់ក្ដី តែគេមិនស្រលាញ់នាងទៀតទេ ហើយនាងក៏អស់ចិត្តចិត្តស្រឡាញ់លើប្រុសម្នាក់នេះដែរ ទើបមានការលើកឡើងថា ក្រោយបែកធ្លាយបែបនេះ សោម៉ា ទំនងជាលែងហ៊ានស្និទ្ធពោះម៉ាយលាក់ប្រពន្ធនេះទៀតហើយ។

អ្នកប្រើបណ្ដាញសង្គម លើកឡើងថា លោកវិចិត្រ ដែលឡើងកូដភ្លាម ទារលែងប្រពន្ធបែបនេះ អាចជាសញ្ញាថា លោកមានជម្រើសថ្មី ហើយស្រីនោះ ប្រាកដជានៅក្មេងនិងស្អាតជាងប្រពន្ធដើម ជាមិនខាន បានជាលោកភ្លេចអនុស្សាវរីយ៍កម្សត់ដែលប្រពន្ធថា ស្រលាញ់គ្នាដំបូង រកតែម៉ូតូកញ្ចាស់ជិះគ្មាននោះ ។

ប្រភពថា សោម៉ា អាចនឹងកាត់ផ្ដាច់លែងស្អិតល្មូតជាមួយលោកវិចិត្រ ដូចមុន ដើម្បីគេចចេញពីគេចោទថា នាងជាមូលហេតុដែលធ្វើឲ្យម្ចាស់បទ «អូនពូកែខឹង» សុំលែងប្រពន្ធ បើទោះជាអ្នកនាងភ័ក្រ្ដ អតីតប្រពន្ធសួ វិចិត្រ មិនបាននិយាយអ្វីប៉ះពាល់ដល់សោម៉ា ក្ដី ។

 អ្នកយកព័ត៌មាន «នគរធំ» បានព្យាយាមទាក់ទងតាមទូរស័ព្ទ ទៅលីន សោម៉ា ទាំងពីរប្រព័ន្ធ កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ តែអាចទាក់ទងបានឡើយ ទើបមិនទាន់អាចបានចម្លើយថា តើទំនាក់ទំនងនាងជា មួយលោកវិចិត្រ នៅតែដដែល ឬត្រូវបញ្ចប់នោះទេ ។ ប៉ុន្ដែកន្លងមក សោម៉ា ធ្លាប់បានប្រាប់អ្នកយកព័ត៌មានយើងថា មូលហេតុដែលនាងទៅណាជិះរថយន្ដ ពីរនាក់សួ វិចិត្រ ព្រោះអត់អីជិះ ទើបពេលត្រូវទៅច្រៀងកម្មវិធីផ្សេងៗ រួមទាំងតាមខេត្ត ពេលកម្មវិធីនោះតម្រូវឲ្យមានទាំងនាង និងលោកវិចិត្រ នាងក៏ជិះរថយន្ដជាមួយតែម្ដងទៅ ។ ប៉ុន្ដែកាលនោះ សោម៉ា ថានាងគ្មានទំនាក់ទំនងពិសេសជាមួយលោកវិចិត្រ ឡើយ ។

ទោះបីជា លីន សោម៉ា ធ្លាប់អះអាងថា គ្មានអ្វីស៊ីជម្រៅជាមួយលោកសួ វិចិត្រ ប៉ុន្ដែលោកវិចិត្រ ធ្លាប់បង្ហោះវីដេអូ លោកទៅសួរសុខទុក្ខសោម៉ា នៅបន្ទប់ជួល ទាំងយប់អធ្រាត្រដោយលោកថែមទាំងជម្នះចង់តែចូលទៅមើលបន្ទប់នាងគេងនោះថា យ៉ាងម៉េចទៀតផង ប៉ុន្ដែសោម៉ា បានប្រឆាំង និងឈរពាំងផ្លូវ មិនឲ្យចូល ។ សកម្មភាពបែបនោះ បញ្ជាក់ថា សោម៉ា មិនទុកចិត្តលោកវិចិត្រ តាំងពីដំបូង ហើយនៅពេលនេះ ស្រាប់តែធ្លាយរឿងថា លោកមានកូនពីរ និងសុំលែងលះប្រពន្ធទៀត គេជឿថា នាងប្រាកដជាមិនបណ្ដោយឲ្យសិស្សច្បងស្អិតល្មូតជាមួយនាងទៀតឡើយ ។

លីន សោម៉ា លើកពាន Beat The Best រដូវកាលទី២ ឆ្នាំ២០២៤ ខណៈដែលសួ វិចិត្រ កាន់ពាន Beat The Best រដូវកាលទី១ ដើមឆ្នាំ២០២២ ។ ជាញឹកញាប់ គេឃើញសោម៉ា និងសិស្សច្បងរូបនេះ ស្និទ្ធគ្នា ទាំងក្នុងនិងក្រៅឆាក ហើយអំឡុងដែលមានព័ត៌មានថា ពួកគេកាន់តែយល់ចិត្តគ្នានោះ ហង្សមាស បានផលិតបទចម្រៀងឆ្លងឆ្លើយឲ្យពួកគេច្រៀងជាដៃគូទៀតផង ដូចជាបទ «ស្រលាញ់មួយម៉ឺនជាតិ», «កុំជឿប្រុសៗ» និង «មកស្រុកយើងវិញ» ជាដើម ។ ប៉ុន្ដែអំឡុងពេលដែលលោកវិចិត្រ ធ្លាយរឿងសុំលែងប្រពន្ធនេះ សោម៉ា បែរជាងាកទៅចាប់ដៃជាមួយលោក គី សាវីន ច្រៀងបទចូលឆ្នាំខ្មែរ «ប្រពន្ធ GenZ» ទៅវិញ។

ប្រភពថា ស្រីស្រស់ លីន សោម៉ា ក្រោយកែច្រមុះរួច នាងកាន់តែមានមន្ដស្នេហ៍ មិនធម្មតា ព្រោះក្រៅពីលោកសួ វិចិត្រ តារារួមទ្រនំម្នាក់ទៀត គឺលោកលីម តិចម៉េង ក៏តែងតែបង្ហាញសញ្ញាចាប់អារម្មណ៍ស្នេហ៍នាងដែរ ៕

RELATED ARTICLES