Friday, April 3, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ផ្សឹក សង្ឃក្មេងទ្រុស្តសីល បោកទាំងគ្រហស្ថ និងព្រះសង្ឃ

ចាប់ផ្សឹក សង្ឃក្មេងទ្រុស្តសីល បោកទាំងគ្រហស្ថ និងព្រះសង្ឃ

ខេត្តកំពង់ស្ពឺ ៖ សង្ឃទ្រុស្តសីល ១អង្គ ជំនាញភូតកុហក បោកប្រាស់ និងឆបោកពុទ្ធបរិស័ទ ពិសេសបោកទាំងព្រះចៅអធិការវត្ត ជាច្រើន តាមរូបភាព អួតថាខ្លួនមានបារមីកាន់ពូកែ និងមានសិស្សគណ សុទ្ធតែឯកឧត្តម លោកជំទាវ ឧកញ៉ា ដោយសន្យាជួយកៀងគរ មកឧបត្ថម្ភវត្ត ឬកសាងសមិទ្ធផលនានា រួចរកលេស ខ្ចីលុយជាបន្តបន្ទាប់ ហើយគេចខ្លួនបាត់ ទីបំផុតអស់លក្ខណ៍ ក៏ត្រូវបានចាប់ផ្សឹក ប្រគល់ឱ្យសមត្ថកិច្ច ចាត់ការតាមច្បាប់។

ការចាប់ផ្សឹកសង្ឃទ្រុស្តសីលនេះ បានធ្វើឡើង កាលពីល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

សង្ឃដែលត្រូវបានចាប់ផ្សឹក មានឈ្មោះ ភ័ណ្ឌ ផាត់យុទ្ធ អាយុ២១ឆ្នាំ ជាអតីតសង្ឃគង់នៅវត្តចំបក់ និងមានស្រុកកំណើតនៅភូមិឫស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

តាមប្រភពសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងនគរបាលនៃអធិការនគរបាលស្រុកបសេដ្ឋ បានទទួលជនសង្ស័យ ជាអតីតព្រះសង្ឃ ឈ្មោះភ័ណ្ឌ ផាត់យុទ្ធ ពាក់ព័ន្ធនឹងករណីឆបោក។

សមត្ថកិច្ច បានបន្តថា ជនសង្ស័យខាងលើ ជាប់ពាក់ព័ន្ធនឹងករណីឆបោក បន្លំយកគ្រឿងអលង្ការមានតម្លៃ ជាទ្រព្យសម្បត្តិ ដាក់ក្នុងផ្លូវអរូបី (ពិធីបណ្តេញខ្មោចព្រាយបិសាច) ដែលជាការភូតកុហកពីបុគ្គលសង្ឍខាងលើ ជាមួយនិងញោមម្តាយព្រះសង្ឃ មួយអង្គទៀត ដែលបានជួបគ្នាក្នុងពិធីសាសនាមួយ នៅក្នុងវត្តនៅផ្សាស្លាប លែង ស្រុកបសេដ្ឋ នាពេលមួយកន្លងទៅ ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ ដោយបានបន្លំយកគ្រឿងអលង្ការ រត់ចោលពិធីទាំងយប់អធ្រាត្រ។ បន្ទាប់ពីទទួលបានជនសង្ស័យ និងពាក្យបណ្តឹង សមត្ថកិច្ចបានធ្វើការសាកសួរជន សង្ស័យខាងលើ ហើយជនសង្ស័យ បានឆ្លើយសារភាព ទទួលស្គាល់កំហុសទាំងអស់ និងប្រាប់ថា ខ្លួនពិតបានយកគ្រឿងអលង្ការ ទៅលក់នៅតូប មួយកន្លែង នៅជិតម្តុំផ្សា ៧មករា។

តាមលទ្ធផលជាក់ស្តែង បុគ្គលឈ្មោះ ភ័ណ្ឌ ផាត់យុទ្ធ កាលនៅជាព្រះសង្ឃ បានរៀនសូត្រធម៌វិន័យជ្រៅជ្រះ និងបានបន្លំខ្លួនទៅនៅវត្តល្បី ដែលមានព្រះសង្ឃចេញចូលច្រើន រួចព្យាយាមទាក់ទងទំនាក់ទំនងព្រះសង្ឃនិងចៅអធិការវត្ត ជាច្រើន ដោយអួតថា ខ្លួនមានបារមីកាន់ពូកែ និងមានសិស្សគណ សុទ្ធតែឯកឧត្តម លោកជំទាវ ឧកញ៉ា ដែលចូលចិត្តនិងជឿជាក់ជួយឧបត្ថម្ភនូវបច្ច័យដើម្បីកសាងទីសក្ការៈ សាលាបាលី ៘ បើវត្តត្រូវការ ចាំខ្លួនជួយណែនាំ កៀងគរឱ្យសិស្សគណ ផ្តល់បច្ច័យយកទៅកសាង តែមុនកៀរគរជំនួយ សង្ឃកំហូចនេះ បានរកលេស ភូតភរ ខ្ចីលុយដើម្បីយកទៅធ្វើនេះ ធ្វើនោះ រហូតបោកប្រាស់ព្រះចៅអធិការវត្ត មួយចំនួន បានប្រាក់ជាច្រើន រួចរត់គេចខ្លួនបាត់។ ការឆបោក មកពីការលង់ជឿចង់បានផលប្រយោជន៍ពីឈ្មោះ ភ័ណ្ឌ ផាត់យុទ្ធ ថាជួយកសាងវត្ត។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ ឃាត់ខ្លួន បញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរ បាលខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

RELATED ARTICLES